ជិវិតមនុស្សពិតជាមិនអាចមើលឃើញ មុនបានឡើយ អ្វីៗទាំងអស់គឺព្រហ្មលិខិតជាអ្នកតាក់តែង អ្នកខ្លះកើតមក ជាកូននៃគ្រួសារក្រក្សត់ ប៉ុន្តែមានសំណាង បានអ្នកមានយកទៅចិញ្ចឹម រីឯអ្នកខ្លះទៀត ខិតខំរកស៊ីបានក្លាយទៅជា អ្នកមានស្តុកស្តម្ភធូរធារហើយ បែរជាត្រូវចោរប្លន់ សម្លាប់ទៅវិញ។

តាមប្រភពព័ត៌មានបានអោយដឹងថា បុរសម្នាក់មាន​ឈ្មោះ Micheal Hechi ត្រូវបាន ទិញសន្លឹកឆ្នោត ចំនួន ៦ សន្លឹក ដើម្បីផ្សងសំណាងនូវរង្វាន់ ធំដែលមានទឹកបា្រក់ចំនួន ១ លាន ដុល្លា។ គាត់បានរង់ចាំរយៈពេលប្រហែល​ ១ សប្តាហ៍ដើម្បី មើលការចាប់ឆ្នោតដែលត្រូវបានគេ ផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ ហើយអ្វីដែលគាត់សប្បាយចិត្ត ស្ទើរតែគាំងបេះដូងនោះ គឺលទ្ធផលរង្វាន់ធំ ទាំង ៦ រង្វាន់ត្រូវបានធ្លាក់មកលើរូបគាត់ ទាំងអស់ ដំបូងគាត់បានគិតថា វាមិនមែនជាការពិតនោះទេ គ្រាន់តែជាការយល់សប្តិតែប៉ុន្នោះ។ ប្រធានក្រុមហ៊ុន Arizona Lottery ដែលជាក្រុមហ៊ុនដែលគាត់បាន ទៅទិញសន្លឹកឆ្នោត បានប្រាប់អោយដឹងថា គាត់ពិតជាមិនចង់ជឿរដែរថា រឿងនេះអាចក្លាយជាការពិត ហើយម៉្យាងទៀតគាត់បាន គិតថានេះប្រហែលជាបញ្ហា បច្ចេកទេសផងក៏មិនដឹង។ ទោះជាយ៉ាងណាក៏ដោយ រង្វាន់ធំចំនួន ៦ លានដុល្លាត្រូវបាន លោក Micheal បើកយកមកទុកនៅក្នុងផ្ទះ ដោយសារតែគាត់រស់នៅ ម្នាក់ឯងម្ល៉ោះហើយ ទើបគាត់សម្រេចចិត្តយកលុយ ទាំងនោះទៅធ្វើដំណើរកំសាន្តជុំវិញពិភពលោក ហើយគាត់មិនទាន់បាន គិតថា នឹងយកលុយដែលនៅសេសសល់សម្រាប់ធ្វើអ្វីនោះទេ នេះប្រហែលជាគាត់សប្បាយចិត្តពេក ភ្លេចទុកប្រាក់សម្រាប់ចាយនៅថ្ងៃក្រោយផងក៏មិនដឹង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]