បើសិនជាប្រិយមិត្តក្រឡេកភ្នែកមើលពីចំងាយ យើងប្រាកដជាច្រឡំកង់ម៉ាក Fahrrad ជាមួយនឹងរថយន្តម៉ាក Ferrari ជាមិនខាន ដោយសារតែអ្នកឆ្នៃម៉ូត បានសំរិតសំរាង ម៉ូតនៃកង់ Fahrrad អោយដូចទៅនឹងរថយន្ត Ferrari។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីពេលថ្មីៗនេះមានជនជាតិ អាល្លឺម៉ង់ មួយក្រុមបាន ធ្វើការឆ្នៃម៉ូត​ ក៏ដូចជាបានផលិតនូវកង់ មួយដែលមានរូបរាងដូចរថយន្ត Ferrari។ ប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា គំរោងរបស់ពួកគេត្រូវបង្កើតឡើងតាំងពី ឆ្នាំ ២០១០ ម្ល៉េះហើយឥឡូវនេះពួកគេធ្វើបានសម្រេចហើយ។ គួរបញ្ជាក់ផងដែរថា កង់ម៉ាក Fahrrad ដែលមានរូបរាងដូចរថយន្ត Ferrari មានទំងន់ ១០០ គីឡូក្រាម និងមានគន្លឹះ ច្រវាក់ចំនួន ១២ កន្លែងដែលអាចធ្វើអោយកង់ទាំងបួនវិលបាន ហើយដោយយោងទៅតាមសេវាកម្មបកប្រែ អនឡាញរបស់ Google បានអោយដឹងថាពាក្យ Fahrrad មានន័យថា កង់។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]