រាជធានីភ្នំពេញ ៖ នារីវ័យ​​ក្មេង​ម្នាក់​ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​លួច​មាស​របស់​គេ​ ព្រោះ​តែ​​ចង់​ល្អ​មាន​មាស​ពាក់​ហ៊ីហា​សុំ.ល​គ្រឿង​អលង្ការ​រួច​ប្រុង​នឹង​ រត់​គេច​ខ្លួន ប៉ុន្តែ​​​សំណាង​មិន​​ល្អ​​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​​ ដើម្បី​​ចាត់​ការ​ទៅ​​តាម​ផ្លូវ​​ច្បាប់ ។ ហេតុការណ៍​នេះ​​បាន​កើតឡើង​កាលពីវេលា​ម៉ោង​៨​ព្រឹក​​ថ្ងៃ​ទី​​១២ ឧសភា ២០១២ ​​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

នារី​ជាប់​​ចោទឈ្មោះ​​ហ៊ាង ពិសី ​អាយុ​១៨​ឆ្នាំ ​ស្នាក់​នៅផ្ទះ​​ជួល​ភូមិ​ស្លែង​​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ  ។ ចំពោះ​​ការ​ចោទ​ប្រកាន់​ខាង​លើ​ស្ត្រី​​ឈ្មោះឡាំ ​នីរ៉ា ​អាយុ​៣៤​ឆ្នាំ ​ជា​ម្ចាស់​​គ្រឿង​​អលង្ការ​​ប្រកប​របរ​លក់​មាស​ក្នុង​ផ្សារ​ទឹក​ថ្លា​បាន​​ ឱ្យ​ដឹង​ថា ​នាង​ម្នាក់​​នេះ​ប្រើ​ល្បិច​​ធ្វើ​ជា​សួរ​នាំ​ច្រើន និង​​សុំ​.ល​គ្រឿងអលង្ការ​​រួច​ហើយ​យក​រត់​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]