រាជ​ធានី​ភ្នំពេញ​ ៖​ ​ផលិត​កម្ម​​ M ​​​បាន​បង្កើត​​អស់​រយៈ​​ពេល​​ជាង​៤​ឆ្នាំមក​ហើយ​ ដោយ​ផលិត​កម្ម​នេះ​ ​ត្រូវ​​បានគេ​ទទួល​ស្គាល់​​ថា ល្អ​ ហើ​​យ​ថែមទាំង​​មាន​គោល​ជំ​ហរ​រឹង​​​មាំ​ទៀត ផង​ក្នុង​ការ​​ផលិត​បទ​ចម្រៀង​​ និង​ដំណើរ​ការ​​អា​ជី​វកម្ម​របស់​ខ្លួន​ខុស​ប្លែក​​ពី​ផលិត​កម្ម​មួយ​ចំនួន​​​ដែល​បាន​បង្កើត​ហើយ​ក៏​​​ឱ្យ​​ដួល​រលំ​ទៅ​វិញ ។

ទន្ទឹម​នឹង​នោះ​ ថ្មី​ៗ​នេះ​គេសង្កេត​​ឃើញ​​​ផលិត​កម្ម​នេះ​​ គឺ​​មាន​​​​តារា​ចម្រៀង​​​ល្បី​ៗ​ជាច្រើន​​នាក់ បាន​ធ្វើ​ដំណើរ​​ចាក​​ចេញ​ជា​បន្ត​បន្ទាប់​ ហើយ​ច្រើន​​ខុស​ប្លែក​ពី​ផលិត​កម្ម​​​ធំ​ផ្សេងៗ​​ទៀត នៅ​​ក្នុង​ប្រ​ទេស​កម្ពុជា​​ ។ ស្រប​ពេល​ជា​មួយ​គ្នា​​នេះ​ដែរ​ស្រាប់​តែ​មាន​ប្រ​ភព​ព័ត៌​​មាន​មួយ​ចំនួន​​បាន​និយាយ​ថា ​ការ​​ចាក​ចេញ​ពី​ផលិត​កម្ម M​ របស់​តារា​​ចម្រៀង​​​ល្បី​ៗ ជា​បន្ត​បន្ទាប់ដូច្នេះ​​ដោយ​សារ​តែ​មាន​​ទំនាស់​ផ្ទៃ​ក្នុង​​​រវាង​​តារា​ចម្រៀង​ និង​អ្នក​គ្រប់​គ្រង​​​​ ​ជា​ពិសេស​​នោះ​  គេ​​បាន​​សង្កេត​​ឃើញ​ថា មួយ​រយៈ​​​មក​នេះ​ផលិត​កម្ម M ​លើក​​​តម្លើង​តែ​​​កញ្ញាពេជ្រ សូលី​កា ​និង​លោក​នី​កូ ចំណែ​ក​ឯ​​តារា​​ផ្សេង​​​ទៀត​ដូច​ជា​លោក​កូម៉ា លោក​អាន វិសាល កញ្ញា​សុខ ស៊ី​ឡា​លី កញ្ញា​តាក់ ម៉ា ​​​​កញ្ញា​អែន​នី​តា ​​និង​តារា​​ចម្រៀង​ផ្សេងៗ​​ទៀត​​បែ​​រ​ជា​មិន​សូវ​ខ្វាយ​ខ្វល់​​​ដូច​កាល​ពី​មុន​​នោះ​ទេ​ ។

ទាក់​ទិន​​​​ទៅ​នឹង​​​​បញ្ហា​នេះអ្នក​គ្រប់​គ្រង​​នៅ​ផលិត​កម្ម​ M ​បាន​ប្រាប់កោះ​សន្តិ​ភាព​​ឱ្យ​ដឹង​ថា ​គ្រប់​ផលិត​កម្ម​ទាំង​អស់​​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ តែង​តែ​មាន​តារា​ចម្រៀង​ចេញ​​​នឹង​ចូល​​​វា​​គឺ​ជា​រឿង​​ធម្ម​តា​ មិន​​ថា​តែ​ផលិត​កម្ម​ M ​នោះទេ ​ហើយ​​ការ​​ចាក​ចេញ​​របស់​តារា​ចម្រៀង​​នៅ​ក្នុង​ផលិត​កម្ម​​ M ​នេះ​ គឺ​មាន​​​​ច្រើន​ករណី​​​​ដូចជា​ ទី១​ទាក់​ទង​​​​​ទៅ​នឹង​ការ​ផុត​កុង​ត្រា​​​ ទី​២ទាក់​ទង​​នៅ​​នឹង​​ប្រាក់​កម្រៃ​​ ដោយ​មាន​តារា​​​​​ខ្លះ​​ទាម​ទា​រប្រាក់​កម្រៃ​​​ខ្ពស់ ប៉ុន្តែ​ក្រុម​ហ៊ុន​មិន​​បាន​ផ្តល់ជូន​​ទៅ​តាម​សេច​ក្តី​ត្រូវ​​​ការ​របស់​ពួក​គេ​នោះ​ទេ​ ដូច្នេះ​ហើយ​​ពួក​គេ​ក៏​ចាក​ចេញ​ទៅ​រក​ផលិត​កម្ម​ផ្សេង​ ដែល​ទទួល​បាន​​​ប្រាក់​កម្រៃ​ខ្ពស់​ជា​​ង​ផលិត​កម្ម​​​របស់​យើង​ ។

អ្នក​គ្រប់​គ្រង​​នៅ​ផលិត​កម្ម​ M បាន​បន្ថែម​ទៀត​ថា ​ជា​ធម្ម​តា​​​​​​នៅ​ក្នុងក្រុម​ហ៊ុន​​​នី​មួយៗ តែង​តែ​មាន​ការ​​ខ្វែង​គំនិត​គ្នា​​រវាង​​បុគ្គល​ម្នាក់ និង​បុគ្គ​ល​ម្នាក់​នេះ​​​ក៏​​​ជា​ហេតុ​​​ ដែលធ្វើ​​​​​ឱ្យ​តារា​មួយ​ចំនួន​​ចាក​ចេញ​ទៅដែរ ។ ដូច្នេះ​​​ហើយ​ពេល​​​​នេះ​យើង​​​បាន​បង្កើត​ច្បាប់​ថ្មី​ដើម្បីការ​ពារ​​​រាល់​បញ្ហា​​ទាំង​ឡាយ ដែល​កើត​មាន​ឡើង​​​​ចំពោះ​តារា​ចម្រៀង​​ និង​ក្រុម​ហ៊ុន ដើម្បី​កុំ​ឱ្យ​មាន​​ភាព​រញ៉េរញៃ​​​​​ដូច​កាល​ពី​មុនទៀត​ ។

ចំណែក​ឯ​បញ្ហា​មួយ​ទៀត​ដែល​ទាក់ទង​​​ទៅ​នឹង​​ការ​លើក​តម្កើន​​តារា​ថ្មី​ៗ​ជា​​​ង​​​តារា​ចាស់​នោះ​​ គឺ​​ជា​​ធម្ម​តា​​យើង​​អាចនិយាយ​​បាន​ថា វា​ជា​មុខ​របរ​រកស៊ី​​ កាល​ណា​មាន​សមា​ជិក​ថ្មី​ចូល​មក​ យើង​ត្រូវ​ឱ្យ​​​អ្នក​គាំ​ទ្រ​​​ទទួល​ស្គាល់​តារា​ថ្មី​ឱ្យ​បាន​ច្រើន ​សិន​ ព្រោះ​តារា​ចាស់​​មានគេ​​​ទទួល​ស្គាល់​ច្រើន​ហើយ ​​ដូច្នេះ​យើង​ត្រូវ​តែ​ពង្រឹង​តារា​ថ្មី​ឱ្យ​ឈរ​នឹង​ ហើយ​មាន​ភាព​ល្បី​ល្បាញ​​​ដូច​ជា​តារា​ចាស់​ៗ ​ផង​ដែរ ។ យើង​ក៏​មិន​បាន​បោះ​បង់​​​ចោល​តារា​ចាស់​ៗ​​ដែរ​​​ហើយ​ពេល​នេះ​​យើង​កំពុង​​តែ​លើក​ស្ទួយ​​​ពួក​គាត់​​​​​ (តារា​ចាស់ៗ) ឡើងវិញ ដើម្បី​ឱ្យ​ក្រុម​ហ៊ុន​ដើរ​​​​ទៅ​មុខ​​លូន​​​ និងស្មើ​​ភាព​​គ្នា​ចំពោះ​តារា​ចម្រៀង​​​​ថ្មី​និង​អាប់​អោន​​ជាង​គឺ​មិន​ឱ្យ​​​អ្នក​ណា​ចាស់​​អ្នក​ណា​នោះ​ទេ​ ។

គួរ​បញ្ជាក់​​ថា កន្លង​មក​​ថ្មីៗ​នេះ​ផលិត​កម្ម​ M ​មាន​តារា​ល្បី​​​​ៗ​ជា​ច្រើន​បាន​ចាកចេញ​ជា​បន្ត​បន្ទាប់​ដូច​ជា​កញ្ញា​​មាស​ សុខ​សោ​ភា ​​លោក​កែវ​​វាសនា ​​លោក​ឆាយ​ វី​រៈ​យុទ្ធ ​លោក​អាង គុណ​កូឡា ​លោក​ណាំ​ ប៊ុណ្ណា​រ័ត្ន ​កញ្ញាអែន ជីឡា កញ្ញា​លី​ អ៊ីវ៉ា​ធី​ណា និង​លោក​សូណូ ជា​ដើម ៕

ដកស្រង់ ពីគេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]