អង្គែអាចចោទជាបញ្ហាសំរាប់មនុស្សគ្រប់រូបទាំង ប្រុសទាំងស្រី។ ចុះអ្នកដឹងទេតើអង្គែកើតមកពី មូលហេតុអ្វី? វាមានចំនុចជាច្រើនដែលបណ្តាល អោយមានអាការៈបែបនេះ។

១) មិនសូវសិតសក់៖ ចំពោះមនុស្សខ្លះមិនសូវសិត និងកក់សក់របស់ពួកគេ អោយបានទៀងទាត់ទេ វាជាសញ្ញាអោយមាន អង្គែលើស្បែកក្បាល។ ពីព្រោះការសិតសក់ក៏ ជាជំនួយដល់សរសៃស្បែក ក្បាលបានដែរ។
២) ស្បែកស្ងួត ៖ អ្នកដែលមាន ស្បែកស្ងួតមានទំនោរ កើតអង្គែស្បែកក្បាលជាញឹកញាប់។ ជាពិសេសរដូវរងាខ្យល់ត្រជាក់រួមបញ្ចូល គ្នាជាមួយនឹង បន្ទប់កម្ដៅផងនោះ វាជាមូលហេតុនៃការ រមាស់ស្បែក ។ វានឹងមានការរបកស្បែក តិចៗនៅលើក្បាលប៉ុន្តែ វាមិនមែនជាតិខ្លាញ់ទេ ។
៣)ប្រើសាប៊ូកក់សក់មិនគ្រប់គ្រាន់៖  មនុស្សមួយចំនួនបាននិយាយ ថាប្រសិនបើអ្នកមិនប្រើ សាប៊ូអោយបានគ្រប់គ្រាន់នោះទេ  អាចទៅជាការកើនឡើងនៃសារធាតុប្រេង និងកោសិកា ស្បែកត្រូវស្លាប់ បណ្តាលមកពីអង្គែក្បាល ។យើងត្រូវកក់សក់ក្នុងបរិមាណល្មម មិនញាប់ពេកនិង តិចពេកក្នុងមួយសប្តាហ៍ ។ អ្នកជំនាញជាច្រើន បាននិយាយថាវាជាការពិត។

៤)លក្ខខណ្ឌស្បែក៖  អ្នកដែលមានជំងឺស្បែករបកក្រហម , ត្រអកនិងរោគសើស្បែកមួយចំនួនផ្សេងទៀត និងទទួលបាន ការកើតអង្គែស្បែកក្បាលជាញឹកញាប់ ជាងមនុស្សដទៃទៀត។
៥) ជំងឺមួយចំនួន៖ មនុស្សពេញវ័យ ដែលមានជំងឺ Parkinson និងជំងឺសរសៃប្រសាទ មួយចំនួនផ្សេងទៀត គឺងាយនឹងមានអង្គែស្បែកក្បាលណាស់ ។ ចំនែកឯអ្នកជំងឺងើបឡើងវិញ ពីការគាំងបេះដូងនិង ជំងឺដាច់សរសៃឈាមខួរក្បាល និងមនុស្ស មួយចំនួន ដែលមានប្រព័ន្ធ ការពាររាងកាយចុះខ្សោយ ក៏អាចមានអង្គែក្បាលផងដែរ។
៦) ប្រតិកម្មជាមួយផលិតផល ថែរក្សាសក់និងស្បែក៖ មនុស្សមួយចំនួនប្រតិកម្ម ទៅនឹងផលិតផលថែរក្សាសក់ បណ្តាលអោយ ស្បែកក្បាលទៅជាក្រហម រមាស់។ អ្នកជំនាញជាច្រើន បាននិយាយថាការប្រើសាប៊ូញឹកញាប់ពេក អាចបណ្តាលឱ្យកើតអង្គែក្បាលនិង រលាកស្បែកក្បាលបាន  ។





នេះជាចំនុចដែលបណ្តាល អោយអ្នកកើតអង្គែលើស្បែកក្បាល។ ចុះប្រិយមិត្តធ្លាប់កើតអង្គែដែររឺទេ?

ប្រភព៖ បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]