ខេត្តប៉ៃលិន ៖ ​ស្ត្រី​វ័យ​ក្មេង​​ម្នាក់​ត្រូវ​ប្តី​មក​ពី​ផឹក​ស៊ី​ជា​មួយ​​មិត្តភក្តិ​​ ស្រវឹងធ្លាក់​ភ្នែក​វាយ​ដំ​ទាត់​ធាក់​រហូត​ដល់​សន្លប់​​​បាត់​​បង់​ស្មាតី​​ រលូត​កូន​ក្នុង​ផ្ទៃ​​៣​ខែ ​កាលពី​វេលាម៉ោង​១​រំលង​អធ្រាត្រ​ឈានចូល​​ថ្ងៃទី​៩ ឧសភា ​២០១២ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ច្រា​លិច សង្កាត់​ទួល​ល្វា​ក្រុង​ប៉ៃលិន។

ស្ត្រីរងគ្រោះ​ឈ្មោះ​ព្រំ ដាលីន អាយុ​១៩​ឆ្នាំ ជា​អ្នក​លក់​​បង្អែម ​រស់​នៅ​ ភូមិ​កើតហេតុ​ខាង​លើ។ រីឯប្តី​ជា​ជន​ដៃ​ដល់​ឈ្មោះ​​ឈាន កុសល ​អាយុ​២៤​ឆ្នាំ ​ជា​​យោធា​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]