នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញការប្រកបមុខរបរ អាជីវកម្មបើកហាង Milk ដូចជារីកដូចផ្សិត ដោយសារតែមហាជនចាប់ផ្តើមនិយមចូលចិត្ត ពិសារតែបៃតង ក៏ដូចជាការគាំទ្រពីសំណាក់មិត្តៗយុវវ័យ ដែលនិយមទៅអង្គុយលេង បន្ទាប់ពីពេលទំនេរ ពីការសិក្សានោះ ហើយមិត្តៗយុវវ័យនិយមអង្គុយ ជជែកគ្នាលេង និងប្រគុំឧបករណ៍ភ្លេង ជាដើម។

ហេតុដូចនេះហើយ ទើប Pleng Record របស់ផលិតកម្មហង្សមាស បានសម្រិតសម្រាំង បទចម្រៀង Original មួយបទ ដែលច្រៀង និងបកស្រាយអត្ថន័យ ដែលពាក់ព័ន្ធនឹងរឿងរ៉ាវ Milk Green Tea ទាំងនេះ ដោយលោក វីរៈសិដ្ឋ។

អារម្មណ៍លួចស្រលាញ់មនុស្សស្រីម្នាក់ ពិតជាពិបាក ពីព្រោះលោក វីរៈសិដ្ឋត្រូវទៅអង្គុយនៅ Milk ជារៀងរាល់ថ្ងៃ ដើម្បីបានជួបនារីដែលខ្លួនស្រលាញ់ ហើយអ្វីដែលអស្ចារ្យជាងនេះនោះ គឺលោកគ្មានអ្វីសម្រាប់បញ្ជាក់ ពីក្តីស្រលាញ់របស់លោកទេ គឺមានតែចម្រៀងលាយលំនឹងភ្លេងហ្គីតាប៉ុណ្ណោះ ដែលអាចបញ្ជាក់បាន។


ដូចនេះ បើប្រិយមិត្តចង់ដឹងថាមានអត្ថន័យ និងពិរោះយ៉ាងណា សូមសម្តាប់វីដេអូចម្រៀងខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ យូធូប

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]