ខេត្តកំពង់ឆ្នាំង ៖ ​ ជនសង្ស័យ២​នាក់ ​ត្រូវ​បាន​ប៉ូលិស​ស្រុក​ទឹកផុសចាប់​ឃាត់​ខ្លួន ក្នុង​បទ​ចោទប្រកាន់​ចោរ​កម្ម លួច​ដោះ​​យក​ដែក​ឃ្នាប​ផ្លូវ​រថ​ភ្លើង​​កាលពីវេលាម៉ោង​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃទី១១ ឧសភា នៅចំណុច​មុខ​វត្ត​រលាំង​កែ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ជុំ ឃុំ​​ចោង​ម៉ោង ស្រុកទឹក​ផុស ខណៈ​ដែលពួក​គេ​ទាំង​ ពីរនាក់បាន​ដឹកដែក​ឃ្នាប​ផ្លូវ​រថ​ភ្លើង ដែល​លួច​បាន​ទាំងនោះ បំណង​យកទៅ​លក់​នៅស្រុក​ឧដុង្គ។

លោកគឹម សារ៉េត អធិការ​ប៉ូលិសស្រុក​​ទឹក​ផុស​បានឱ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង​២នាក់ ​មាន១-ឈ្មោះស គៀង អាយុ​៤៥ឆ្នាំ និង​២-ឈ្មោះ​ឈិត ប៊ុនថុង អាយុ​២៩ឆ្នាំ ទាំងពីរនាក់​មាន​​ទី​លំនៅភូមិស្រែតាជ័យ ឃុំ​​អភិវឌ្ឍន៍​ ស្រុក​ទឹកផុស ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]