ខេត្ត​សៀមរាប ៖ ​បុរស​​​ចំណាស់​​ម្នាក់​ត្រូវ​បាន​​បុរស​ជា​ឃាតក​រ​បែប​ស្រវឹង​​ដូច​គ្នា និង​រស់​នៅ​​ក្នុង​មូលដ្ឋាន​ឃុំ​ជា​មួយ​គ្នា​​ម្នាក់ តាម​បង្ក​ជម្លោះ​​ហិង្សា​វាយ​​សម្លាប់​​នឹង​ដង​ចប​កាប់​​នៅ​មុខ​ផ្ទះ​​របស់​ ខ្លួន​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​២​រសៀល​​ថ្ងៃទី​៩ ឧសភា ​២០១២ ​​ស្ថិត​ក្នុងភូមិ​ច្រងៀង ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់។

ជន​រងគ្រោះ​​ឈ្មោះ​ហ៊ា សូត្រ ​អាយុ​៦៧​ឆ្នាំ ​រស់​​នៅ​ភូមិ​កើត​ហេតុ។ រីឯ​បុរស​ជាប់​ចោទ​ជា​ឃាតករ​​ឈ្មោះ​ម៉ាន ម៉ាល់ ​អាយុ​៤៤​ឆ្នាំ ​ទីលំនៅ​ភូមិ​ទ្រាក ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ដូច​គ្នា ។ ជន​នេះ​តាម​វាយ​សម្លាប់​ជន​រងគ្រោះ​ដោយ​សារ​តែ​ទាស់​ពាក្យ​សម្តី​​គ្នា​​ ក្នុង​រោង​ការ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]