យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាសម្តែងជនជាតិចិន កុំកុំ (Donnie Yen) វ័យ ៥០ឆ្នាំ ត្រូវបានជ្រើសរើសឲ្យសម្តែងជាតួ ស៊ុនអូខុង នៅក្នុងរឿង “ស្តេចស្វា” (The Monkey King)។

បើតាមសម្តីរបស់តារាសម្តែង ជនជាតិចិនរូបនេះ បាននិយាយថា “វាមិនមែនជារឿងងាយស្រួលឡើយ ចំពោះការដើរតួជា ស្តេចស្វាស៊ុនអូខុង ហើយមុនពេលចាប់ផ្តើមសម្តែង ខ្ញុំបានធ្វើការស្រាវជ្រាវ រឿងដែលទាក់ទងជាមួយនឹងសត្វស្វា អស់ជាច្រើនផងដែរ”។

គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលថតខ្សែភាពយន្ត “ស្តេចស្វា” នេះ កុំកុំ បានលត់ជង្គង់ម្ខាង ស្ទើរគ្រប់ឈុត ដែលបណ្តាលឲ្យគាត់ ងឿយហត់ និងមានបញ្ហាត្រង់ចង្កេះបន្តិចបន្តួច។ ជាមួយគ្នានេះដែរ កុំកុំ ត្រូវតុបតែងខ្លួន និងបញ្ចេញកាយវិការរស់រវើក ឲ្យដូចទៅហ្នឹងសត្វស្វាទៀតផង។

ទោះបីជាយ៉ាងនេះក៏ដោយ កុំកុំ មានសេចក្តីរីករាយយ៉ាងខ្លាំង ចំពោះការបង្ហាញសមត្ថភាពរបស់លោក នៅក្នុងខ្សែភាពយន្ដនេះ។

កុំកុំ បានបន្ថែមទៀតថា សម្រាប់ការស្រាវជ្រាវ លោកបានមើលឯកសារចាស់ៗជាច្រើន ហើយថែមទាំងទៅសួនសត្វ ដើម្បីមើលសត្វស្វាទៀតផង។ ម៉្យាងទៀតអ្វីដែលសំខាន់សម្រាប់លោក គឺការសម្តែងជាតួអង្គ ស៊ុនអូខុង របស់តារាសម្តែងជនជាតិចិន ទិនហ្វី (Stephen Chow)៕





ប្រភព ៖ lollipop

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]