ខេត្ត​កំពង់​ធំ​ ៖ គ្រោះ​ថ្នាក់​​ចរាចរណ៍​​​មួយ​គួរ​​​ឱ្យ​រន្ធត់​​ បណ្តាល​​​ឱ្យ​​​​​​មនុស្ស​​ចំនួន​​១៦​នាក់​​​រង​គ្រោះ ​ក្នុង​នោះ​​​១៤​នាក់​​របួស​​​​​​ស្រាល ​​​​និង២នាក់​​​របួស​ធ្ងន់​​ ឯ​​អ្នក​​​ស្លាប់​​នៅនឹង​កន្លែង​​​មាន​​៥​នាក់​​ តែ​​ពេល​បញ្ជូន​​មក​កាន់​មន្ទីរ​​ពេទ្យ​​ខេត្ត​កំពង់​ធំ​​ ត្រូវ​ស្លាប់ម្នាក់​​ទៀត​ សរុបអ្នក​​​​ស្លាប់​មាន​ចំនួន​​​៦​នាក់​ ។

តាម​ប្រភព​​ព័ត៌មាន​​​​ពីលោក​​​ហ៊ុន ហ៊ាត អធិ​ការ​រងនគរបាល​​ស្រុក​ស្ទោង​​ ​​​ទទួល​បន្ទុក​​​ផ្នែក​ចរាចរណ៍​​​បាន​ឱ្យ​​ដឹង​ថា គ្រោះ​ថ្នាក់​​​​​ដ៏គួរ​ឱ្យ​រន្ធត់​ ​​នេះ​​​​បាន​កើ​តឡើង​​​កាល​ពី​​វេលា​ម៉ោង​​​​១២​ថ្ងៃ​ត្រង់​​​ថ្ងៃទី​​​​​៨ ឧសភា នៅលើ​​​ផ្លូវ​ជាតិ​លេខ​​៦​ ស្ថិត​ក្នុង​ភូមិ​​ត្រាច​​ ឃុំ​​កំពង់​​ចិនជើង ស្រុក​​​ស្ទោង ដែល​បង្ក​​​ឡើង​ដោយ​​​រថយន្តមួយ​គ្រឿង​ ម៉ាក​សាំ​យ៉ុង​​​ ពណ៌​​ស ​បើក​បរ​​​​​​ដោយ​ឈ្មោះ​​​ណៃ ហុន ភេទ​​ប្រុស អាយុ​​៣៥ឆ្នាំ រស់​នៅភូមិ​​ផ្សារ​​​ក្រោល​​គោ ឃុំ​​​ក្រោល​គោ​​ ស្រុក​ស្វាយ​ជ្រំ​ ខេត្ត​ស្វាយ​រៀង ។ ​​ក្រោយ​ពេល​កើ​តហេតុ​​​​​ អ្នក​បើក​បរ​រថយន្ត​​​បាន​រត់គេច​ខ្លួន​បាត់​​ស្រមោល​​​ បន្សល់​ទុក​​អ្នក​រង​គ្រោះ​​​​ដេក​រដូក​រណែល​​​លើ​ទ្រូង​​​ថ្នល់​​​​ និង​ចិញ្ចើម​​​ថ្នល់​​ ដែលមាន​​​មនុស្ស​​​ស្លាប់​​​នៅនឹង​កន្លែង​​​៥នាក់​ របួស​ធ្ងន់២នាក់​ និង​ស្រាល​​១៤នាក់​ ។

លោកហ៊ុន ហ៊ាត បាន​​ឱ្យ​ដឹងថា បើ​​តាម​អ្នក​របួស​​​ស្រាល​​​​​និយាយ​​ថា ​​ពួកគេ​​​ទាំង​អស់​​គ្នា​បាន​​​ជួល​រថយន្ត​​​ខាងលើ​​​ធ្វើ​ដំណើរ​​​ចេញ​ពី​ ខេត្ត​​​ស្វាយ​រៀង​​ទៅកាន់​​ខេត្ត​សៀម​រាប​​ ក្នុង​បំណង​​​ទៅការ​បង​ប្អូន​​ ដោយ​​ក្រោក​ពីយប់​​​​​ចេញ​​​ដំណើរ​​​មក​​ ។ លុះ​មក​ដល់​​​ចំណុច​​​ខាង​លើ​ រថយន្ត​​​បាន​​ផ្ទុះកង​់​​ក្រោយ​​ផ្នែក​ខាង​ស្តាំ​​​អូស​​​កង់​ប្រមាណ​​​ ២០ម៉ែត្រ​ ហើយ​​​ដោយ​សារ​​អ្នក​បើក​បរ​​​មាន​ស្មារតី​​​មិន​នឹងន៎ ទើប​​បណ្តាល​​​ឱ្យ​រថយន្ត​​​ក្រឡាប់​​​។ ក្រោយ​​ពេល​កើត​ហេតុ​​​ កម្លាំង​​សមត្ថ​កិច្ច​​​​​​ប៉ូលិស​​ដឹក​នាំ​​ដោយ​រូប​​លោក​ផ្ទាល់​បាន​​​ជួយ ​សង្គ្រោះ​​​អ្នក​រង​របួស​ធ្ងន់​​​-ស្រាល​​​ចំនួន​​១៦​នាក់​ ដឹក​​ទៅកាន់​​មន្ទីរ​ពេទ្យ​​​បង្អែក​​​ស្រុក​ស្ទោង ឯ​​ចំពោះ​​អ្នក​ស្លាប់​​​​​​​​ដឹក​យក​​​មក​តម្កល់​​ទុក​នៅវត្ត​ព្រះ​នាង​​​ ស្ថិ​ត​ក្នុងភូមិ​​​កំពង់​ក្តី ឃុំ​​​កំពង់​ចិន​​​ត្បូង​​ ស្រុក​ស្ទោង ។

អ្នក​ស្លាប់នៅនឹង​កន្លែង​​​​​មាន ១- ឈ្មោះ ងួន ឡូត ភេទ​ស្រី អាយុ​​​៧៣ឆ្នាំ រស់នៅ​ភូមិ​​​ខួច ឃុំ​ក្រោល​គោ​ ស្រុក​ស្វាយ​ជ្រំ​​ ខេត្ត​ស្វាយ​រៀង ២- ឈ្មោះ​​សូ ​​រ៉ែម​ ​ភេទស្រី​​ អាយុ​​​៥៩ឆ្នាំ រស់នៅ​ភូមិ​បន្លាស្អិត​ ឃុំ​ក្រោល​គោ​​ ស្រុក​ស្វាយ​​ជ្រំ​​ ៣- ឈ្មោះទុំ​ រឿន​​​​​ ភេទស្រី​​​ អាយុ​​៤៣ឆ្នាំ រស់នៅ​ភូមិ​បន្លាស្អិត​ ឃុំ​ក្រោល​គោ​​ ​​៤- ឈ្មោះសូ យាន​ ភេទស្រី​ អាយុ​​​៤៣ឆ្នាំ រស់នៅ​ភូមិ​បន្លាស្អិត​ ឃុំ​ក្រោល​គោ​​ ​​៥- ឈ្មោះ វ៉ាន់ ភី ភេទប្រុស​​ អាយុ​​​៤៥ឆ្នាំ រស់នៅភូមិ​​​ប្រស់​ស្វា​​ ឃុំ​​បន្ទាយ​ចក្រី​​ ស្រុក​ព្រះ​ស្តេច​ ខេត្ត​ព្រៃ​វែង ។ ចំណែក​​អ្នក​រង​របួស​​​ធ្ងន់​​និង​ស្រាល​​​ដែល​បញ្ជូន​​​ទៅ​កាន់​​​មន្ទីរ​​ ពេទ្យ​បង្អែក​​​ស្រុក​​​ចំនួន​​១៦​នាក់​​រួម​មាន​​ ១- ឈ្មោះឡាំ ស្រី​​ ភេទស្រី​ អាយុ​​៤០​ឆ្នាំ ២- ឈ្មោះ​​​កែន​ លន​ ភេទប្រុស អាយុ​៥០ឆ្នាំ ៣- ប៉ែន ភាព ភេទ​ស្រី អាយុ​​៤៨​ឆ្នាំ ៤- ឈ្មោះសាន ជីម ភេទ​ប្រុស អាយុ​​២៤ឆ្នាំ ៥- ឈ្មោះ​​ពៅ ពិន ភេទ​ប្រុស អាយុ​​៦១ឆ្នាំ ៦- ឈ្មោះ​​​សែន ចាន់​ធី ភេទ​ស្រី អាយុ​​៤៥ឆ្នាំ ៧- ឈ្មោះ​​កែន ធន់​ ភេទ​​ស្រី​ អាយុ​​៥៥ឆ្នាំ ៨-​ ឈ្មោះ​​សូ រ៉​​ន ភេទ​ស្រី អាយុ​៤៤ឆ្នាំ ៩- ឈ្មោះ​ហុន សារុន ភេទ​​ប្រុស​​​ អាយុ​​៤១ឆ្នាំ​​ ១០- ឈ្មោះសូ យ៉ែប ភេទស្រី​​ អាយុ​​៧៥ឆ្នាំ ១១- ព្រះសង្ឃ​​នាម​អ៊ុត ចាយ ព្រះ​ជន្ម​​​១៩ឆ្នាំ​ ១២ - ឈ្មោះត​ុលា ភេទស្រី អាយុ​​​៥៥​ឆ្នាំ អ្នក​ទាំង​​១២​​នាក​់​នេះ​រស់នៅ​ភូមិ​បន្លាស្អិត​ ឃុំ​ក្រោល​គោ​​ ស្រុក​ស្វាយ​​ជ្រំ​ ខេត្ត​ស្វាយ​រៀង ១៣- ឈ្មោះ​​កុយ សាន ភេទស្រី អាយុ​៥៥ឆ្នាំ នៅភូមិ​​ប្ញស្សី​ទទឹង​​ ឃុំ​ក្រោល​គោ​​ ស្រុក​ស្វាយ​​ជ្រំ​ ខេត្ត​ស្វាយ​រៀង ១៤- ឈ្មោះ​ប៉ុក យ៉ាន ភេទស្រី​​ អាយុ​​៦៣ឆ្នាំ នៅភូមិ​​ប្រស់​ស្វា​ ឃុំ​បន្ទាយ​ចក្រី​​ ស្រុក​ព្រះ​ស្តេច​​ ខេត្ត​ព្រៃ​វែង ១៥- ឈ្មោះ​​កុយ ភិត ភេទប្រុស អាយុ​​៦៤ឆ្នាំ នៅភូមិ​ប្ញស្សី​​ទទឹង ឃុំ​ក្រោល​គោ​​ ស្រុក​ស្វាយ​​ជ្រំ​ ខេត្ត​ស្វាយ​រៀង និង​​​១៦- ​ឈ្មោះ​ខែម វ៉ាត់ ភេទប្រុស​​ អាយុ​២៩ឆ្នាំ នៅភូមិ​​ប្ញស្សី​ទទឹង​ ជាមួយ​ឈ្មោះ​​កុយ ភិត ។

លោក​ហុល ឈឿន អនុប្រធាន​​​មន្ទីរ​​​ពេទ្យ​បង្អែក​​​ស្រុក​ស្ទោង​ បាន​​ឱ្យ​ដឹងថា ចំពោះ​​​អ្នក​រង​របួស​​​​​​ទាំង​​១៦​នាក់​​ ដែល​បាន​​បញ្ជូន​មក​​នេះ​​រូប​លោក​និង​​សហការី​​បាន​ខិត​ខំ​​​យក​ចិត្ត​ទុក​ ដាក់​​​អស់​ពីកម្លាំង​កាយ​ចិត្ត​​​ជួយ​សង្គ្រោះ​​​ ក្នុង​នោះ​​​មាន​អ្នក​​​​របួសធ្ងន់​​​២នាក់​​ លោក​បាន​​​បញ្ជូន​​ទៅកាន់​​មន្ទីរពេទ្យ​​​ខេត្ត​កំពង់​ធំ​ ប៉ុន្តែ​​ដោយ​​​សារ​របួស​ធ្ងន់​​​ធ្ងរ​​ពេក ម្នាក់ទៀត​​​ក៏ត្រូវ​ស្លាប់​​​ពេល​បញ្ជូន​​ទៅ ដល់​​មន្ទីរ​​ពេទ្យ​​ខេត្ត​ សរុប​​អ្នក​ស្លាប់​​​មាន​ចំនួន​​​៦នាក់ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]