ភ្នំពេញ៖ ដោយសារ តែតូចចិត្ត និងខ្លួនក្រីក្រពេក បានធ្វើឲ្យយុវជន ម្នាក់ដាច់ ចិត្តលោត ពីលើផ្ទះជួល របស់ខ្លួនជាន់ទី៣ កាលពីវេលាម៉ោងជាង៧ យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅភូមិ ទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ខន សារិន អាយុ២១ ឆ្នាំ មានមុខរបរជាកម្មករ។

សេចក្តីរាយការណ៍ បានបន្តថា ការលោតសម្លាប់ខ្លួន ពីលើផ្ទះជួលរបស់ខ្លួន ជាន់ទី៣ ខាងលើនេះ បានធ្វើឡើង ដោយសារតែជនរង គ្រោះតូចចិត្ត និងជីវភាពក្រីក្រពេក ។

យ៉ាងណាក៏ដោយ បច្ចប្បន្ន ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ជួយដឹកបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ហើយមិនបណ្តាលឲ្យ ជនរងគ្រោះ ស្លាប់នោះឡើយ៕

ដោយ៖ ហេង សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]