ប្រិយមិត្តប្រាកដជាធ្លាប់បាន ជួបប្រទះនូវបញ្ហាត្អើក ដ៏គួរអោយធុញទ្រាន់ ហើយ វាពិតជាគួរអោយស្អប់ខ្លាំងណាស់ ហេតុនេះហើយ ទើបក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់មានគំនិតផលិត ស្ករ Lollipop ដែលអាចបំបាត់អាការៈត្អើក ដ៏គួរអោយធុញទ្រាន់បាន។

តាមប្រភពព័ត៌មានបានអោយដឹងថា ក្មេងស្រីម្នាក់មានឈ្មោះ Mallory Kievman អាយុ ១៣ ឆ្នាំ នៅ Manchester Connecticut ប្រទេសអាមេរិច បានផលិតស្ករ Lollilpop ដែលអាចបំបាត់អាការៈត្អើក ដ៏គួរអោយធុញទ្រាន់បាន ហើយការផលិតនោះគឺនាង បានផលិតនៅក្នុង ផ្ទះបាយរបស់នាង។ នាងបាននិយាយថា មូលហេតុដែលនាងមានបំណងផលិត ស្ករ Lollipop នេះដោយសារតែនាងឧស្សាហ៍ជួបប្រទះនឹង បញ្ហាត្អើកនេះខ្លាំងណាស់ ហើយនាងបានធ្វើគ្រប់វិធីក្នុងការ បំបាត់បញ្ហាត្អើកនេះអោយចេញពីខ្លួន ដោយនាងបាន ផឹកទឹកអំបិល ធ្វើអោយខ្លួនឯងសើច ញ៉ាំស្ករ ហើយថែមទាំងផឹកទឹកដោយដាក់ជើង ឡើងលើទៀតផង នៅតែមិនបាត់។ ដំបូងគ្មាននរណាម្នាក់បានជឿរថាស្ករ Lollipop ដែលនាងបានផលិតនោះ អាចបំបាត់អាការៈត្អើកបាននោះទេ រហូតដល់ពេល ឪពុករបស់សាកល្បង ស្ករនោះទើបដឹង ថាវាមានប្រសិទ្ធភាពមែន។ គួរបញ្ជាក់ផងដែរថា នាងត្រូវបានក្រុមហ៊ុនផលិតថ្នាំពេទ្យ ជាច្រើនអញ្ជើញនាងទៅសម្ភាសន៍ទៀតផង រីឯរូបមន្តផ្សំនោះនាងមិនទាន់បាន ប្រកាសប្រាប់អោយដឹងជា សាធារណៈនោះទេ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]