បន្ទាប់ពីការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champion League ជម្រុះក្នុងពូលជុំចុងបញ្ចប់ ៨ ប្រកួតស្មើនឹង ៤ ពូល នាយប់ម្សិលមិញនេះ បានបញ្ចប់ទៅរួចរាល់ ហើយនោះ ក្រុមដែលឡើងទៅវគ្គបន្តមានដូចជា បិសាចក្រហម Manchester United ក្រុម Bayern Leverkusen ក្រុម Real Madrid ក្រុម PSG ក្រុម Olympiakos Piraeus ក្រុម Bayern Munchen ក្រុម Manchester CITY ខណៈ ក្រុម Galatasaray និងក្រុម Juventus កំពុងប្រជែងគ្នាដណ្តើមកៅអី បន្ទាប់ពីការប្រកួតត្រូវបានផ្អាកនោះ។

ឈានចូលមកដល់យប់អាធ្រាតថ្ងៃនេះវិញ ក៏មាន ៨ ប្រកួតផ្សេងទៀត ស្មើនឹង ៤ ពូលទៀតដែរ ដោយក្រុម Chelsea ក្រុម AC Milan និងក្រុម Barcelona សុទ្ធតែរំពឹងរកបានបីពិន្ទុរបស់ខ្លួន ខណៈក្រុម Atlético Madrid បានឡើងទៅវគ្គបន្តដោយស្វ័យប្រវត្ថិ ដោយសារតែខ្លួនមានពិន្ទុនាំមុខគេដាច់ ហើយការប្រកួតយប់នេះ ជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ។

ពូល E

Schalke 04 VS Basel                             ទស្សនៈ៖ Schalke 04 ឈ្នះ

ការប្រកួតចុងក្រោយរបស់ Schalke 04 គឺបរាជ័យក្រៅទឹកដី ២ទល់នឹង១ ជាមួយក្រុម Borussia Mönchengladbach ខណៈ Basel បានត្រឹមស្មើ ១ទល់នឹង១ ជាមួយ Grasshopper ក្នុងទឹកដី។

ប្រវត្ថិជួបគ្នាជុំកន្លងទៅ៖

Basel 0 – 1 Schalke 04

Chelsea VS Steaua Bucureşti                ទស្សនៈ៖ Chelsea ឈ្នះ

ការប្រកួតចុងក្រោយរបស់តោខៀវ Chelsea គឺចាញ់ក្រុមម្ចាស់ផ្ទះ Stoke CITY ៣ទល់នឹង២ ខណៈ Steaua Bucureşti បានត្រឹមស្មើ ១ទល់នឹង១ ជាមួយ Oţelul Galaţi ក្រៅទឹកដី។

ប្រវត្ថិជួបគ្នាជុំកន្លងទៅ៖

Steaua Bucureşti 0 – 4 Chelsea


ពូល F

Olympique Marseille VS Borussia Dortmund                 ទស្សនៈ៖ Dortmund ឈ្នះ

ការប្រកួតចុងក្រោយរបស់ក្រុម Olympique Marseille បរាជ័យយ៉ាងអាម៉ាស់មុខ ០ទល់នឹង១ ក្នុងទឹកដីខ្លួនឯង ជាមួយក្រុម Nantes ខណៈ Borussia Dortmund ក៏ចាញ់ក្នុងទឹកដីខ្លួនឯង ០ទល់នឹង១ ជាមួយក្រុម Bayer Leverkusen។

ប្រវត្ថិជួបគ្នាជុំកន្លងទៅ៖

Borussia Dortmund 3 – 0 Olympique Marseille

Napoli VS Arsenal                                                         ទស្សនៈ៖ ស្មើ

ការប្រកួតចុងក្រោយរបស់ក្រុមទាំងពីរគឺសុទ្ធតែស្មើ ក្នុងទឹកដីខ្លួនឯង ដោយ Napoli ស្មើជាមួយ Udinese ៣ទល់នឹង៣ ខណៈ Arsenal ស្មើជាមួយ Everton ១ទល់នឹង១។

ប្រវត្ថិជួបគ្នាជុំកន្លងទៅ៖

Arsenal 2 – 0 Napoli


ពូល G

Austria Wien VS Zenit                                               ទស្សនៈ៖ ស្មើ

ការប្រកួតចុងក្រោយរបស់ ក្រុម Austria Wien គឺស្មើជាមួយនឹងក្រុមភ្ញៀវ Admira ២ទល់នឹង២ ខណៈ Zenit យកឈ្នះ Ural ២ទល់នឹង១ ក្នុងទឹកដីខ្លួន។

ប្រវត្ថិជួបគ្នាជុំកន្លងទៅ៖

Zenit 0 – 0 Austria Wien

Atlético Madrid VS Porto                                           ទស្សនៈ៖ Atlético Madrid ឈ្នះ

ការប្រកួតចុងក្រោយរបស់ ក្រុម Atlético Madrid គឺយកឈ្នះក្រុមម្ចាស់ផ្ទះ Sant Andreu ០ទល់នឹង៤ ខណៈ Porto ក៏ឈ្នះ ២ទល់នឹង០ ក្នុងទឹកដី ជាមួយក្រុម Sporting Braga។

ប្រវត្ថិជួបគ្នាជុំកន្លងទៅ៖

Porto 1 – 2 Atlético Madrid


ពូល H

Milan VS Ajax                                       ទស្សនៈ៖ Milan ឈ្នះ

ការប្រកួតចុងក្រោយរបស់ Milan គឺបានត្រឹមស្មើ ២ទល់នឹង២ ជាមួយ Livorno ក្រៅទឹកដី ខណៈ Ajax យកឈ្នះ ៤ទល់នឹង០ ក្នុងទឹកដី ទៅលើក្រុម NAC Breda។

ប្រវត្ថិជួបគ្នាជុំកន្លងទៅ៖

Ajax 1 – 1 Milan

Barcelona VS Celtic                              ទស្សនៈ៖ Barcelona ឈ្នះ

ការប្រកួតចុងក្រោយរបស់ក្រុម Barcelona គឺយកឈ្នះក្រុម Cartagena ក្រៅដីដោយលទ្ធផល ១ទល់នឹង៤ ខណៈក្រុម Celtic លុតក្រុមម្ចាស់ផ្ទះ Motherwell ០ទល់នឹង៥។

ប្រវត្ថិជួបគ្នាជុំកន្លងទៅ៖

Celtic 0 – 1 Barcelona

តារាងលទ្ធផលការប្រកួតយប់ម្សិលមិញ


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]