រាជ​ធានីភ្នំពេញ ៖ ​ រថយន្ត​ពីរគ្រឿង​បើក​កៀរ​គ្នា ហើយ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មកថា ជា​អ្នកកៀរ ​ទី​បំផុត​​រថយន្ត​ឡិចស៊ីស​សង​ឡង់​​គ្រីស្ស័រ​​ចំនួន​១០០ដុល្លារ ។  គ្រោះថ្នាក់​ចរា​ចរណ៍​នេះ កើតឡើង​កាលពីវេលាម៉ោង​១១យប់​ ថ្ងៃទី៩ ឧសភា​​ តាម​បណ្តោយ​មហា​​វិថី​​ម៉ៅ​សេទុង នៅ​មុខ​វត្ត​​​ទួល​ទំពូង ​សង្កាត់​ទួល​ទំពូង​ទី១ ​ខណ្ឌ​ចំការមន ។

​​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា រថ​យន្តឡិច​ស៊ីស RX300 ពណ៌ខ្មៅ បើកបរ​ដោយ​ជន​ជាតិ​ចិន​ជិះគ្នា​២នាក់ ស្រីម្នាក់ ប្រុស​ម្នាក់​ តាម​​មហា​វិថី​ម៉ៅសេទុង​ពីលិច​ទៅ​កើត​​ ។ ចំណែក​រថយន្ត​​ឡង់គ្រីស្ស័រ ពណ៌​ស្លែ បើក​បរ​ដោយ​បុរស​ម្នាក់​​ក្នុង​ទិសដៅ​ស្រប​ទិសគ្នាខណៈ​​​មក​ដល់​ចំណុច​កើត​ ហេតុ​​​រថ​យន្ត​​ទាំងពីរបាន​បើក​កៀរ​​គ្នា ហើយ​រថ​​យន្ត​ឡិច​ស៊ីស​បាន​បើក​ទៅ​​មុខ​បាត់​​ ធ្វើ​ឱ្យ​រថយន្ត​ឡង់​គ្រីស្ស័រ​បើក​​ដេញតាម​រហូត​ជិតដល់​ស្ថានីយ​ ប្រេងឥន្ធនៈ​កាល់តិច​​បូកគោ ទើប​ឃាត់​រថយន្ត​ឡិចស៊ីស​បាន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

 

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]