ពិតជាគួរអោយ ប្លែកចំឡែក អារម្មណ៍ណាស់មែនទេ ដែលបន្ទប់ទឹក គួរតែជា កន្លែងបិតបាំង តែបែរជា អ្នកដទៃ អាចមើលឃើញ សកម្មភាពរបស់អ្នក ទាំងអស់បាន។

រឿងបែបនេះ មាននៅ សណ្ឋាគារមួយចំនួន នាទីក្រុង ញូយ៉ក ដែល សាធារណៈជន រឺអ្នកដំណើរ ដែលបានឆ្លងកាត់ អាចទស្សនា នូវទស្សនីយភាព ដ៏គួរអោយចាប់អារម្មណ៍នេះបាន។

អ្នកដែលប្រើប្រាស់ បន្ទប់ទឹក ឬ បង្គន់ នៅក្លឹប Boom Boom ដែលស្ថិតនៅជាន់ ទី ១៨ នៃសណ្ឋាគារ ត្រូវបានមើលធ្លុះដល់ក្នុង ព្រោះ ជញ្ជាំង បន្ទប់ទឺកនេះ ត្រូវបានធ្វើឡើង ដោយកញ្ចក់ទាំងអស់។

ភ្ញៀវម្នាក់ដែលមិនបានចាប់អារម្មណ៍ ពីកញ្ចក់នៃបន្ទប់ទឹកនោះ បាននិយាយថា ខ្ញុំបានឃើញអ្នក នៅខាងក្រោម ឈរបក់ដៃ ដាក់ខ្ញុំ ទើបភ្ញាក់ដឹងថា សកម្មភាពដែលខ្ញុំបានធ្វើអំបាញ់មិញ ត្រូវបានគេឃើញទាំងអស់។

តើប្រិយមិត្តចង់សាក ផ្លាស់ប្ដូររសជាតិថ្មី ក្នុងបន្ទប់ទឹកកញ្ចក់បែបនេះទេ?



ប្រភព៖ Breakingnewstoday

ដោយ CT

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]