ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានឈ្លោះ ប្រកែកជាមួយប្រពន្ឋរឿងហូបបាយមុន ហើយតូចចិត្តចង.កធ្វើអត្តឃាត បណ្តាលឱ្យស្លាប់ និងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៤៤នាទីរសៀលថ្ងៃទី០៥ ធ្នូ ២០១៣ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

ប្រភពព័ត៌មានពីនគរបាលស្រុកអូរជ្រៅ បានឱ្យដឹងថា បុរសដែលគិតខ្លីត្រូវបានគេស្គាល់ឈ្មោះ នួន គឹមសាន អាយុ៣៩ឆ្នាំ មានប្រពន្ឋឈ្មោះទ្រី វ៉ា អាយុ៣៥ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិគីឡូលេខ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង មកស្នាក់នៅស៊ីឈ្នួលច្រូតស្រូវ នៅនឹងផ្ទះឈ្មោះទេព ផុន ភេទប្រុស អាយុ៥២ឆ្នាំ ភូមិកើតហេតុ ។

តាមការរៀបរាប់របស់ស្ត្រីជាប្រពន្ឋបានប្រាប់ សមត្ថកិច្ចទាំងក្តុកក្តួលថា មុនពេលកើតហេតុ មានការឈ្លោះប្រកែកគ្នាពីរឿងនាង ហូបបាយមុនគាត់ មិនចាំហូបទាំងអស់គ្នា ។ បន្ទាប់ពីមានរឿងរ៉ាវឈ្លោះប្រកែកគ្នាបន្តិចបន្តួច ប្តីនាងក៏ដើរចេញបាត់ទៅ ក្រោយមកនាងបានដើររក រហូតដល់វេលាម៉ោង ៤និង៤៤នាទីល្ងាចថ្ងៃដដែល ទើបប្រទះឃើញសពប្តីរបស់នាង ចង.កធ្វើអត្តឃាត ដោយយកខ្សែអង្រឹងចងភ្ជាប់នឹងដើមអំពិល ខាងក្រោយផ្ទះ ដែលពួកនាងស្នាក់នៅចម្ងាយ៣០ម៉ែត្រ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]