ទាំងនេះជារូបភាព ដ៏ស្រស់ស្អាត និងគួរស្ញើចសរសើរ ដែលបង្ហាញពី ចំណងមិត្តភាព ដ៏រឹងមាំ រវាងសត្វកញ្ច្រោង និង សត្វឆ្កែប្រមាញ់ បានរាប់អានគ្នា ជាមិត្តសម្លាញ់ ហើយនេះ សបញ្ជាក់ឲ្យយើងឃើញថា ទោះបីជាពួកវា មានសភាវគតិពីធម្មជាតិមកខុសគ្នា និង ពូជខុសគ្នា ក៏ពិតមែន តែពួកវានៅតែអាច រស់នៅជាមួយគ្នាបាន យ៉ាងមានសេចក្តីសុខ។

រំលឹកដល់គ្រាដំបូង ពួកវាបានជួបគ្នាដោយចៃដន្យ នៅក្នុងព្រៃមួយ នៃប្រទេសណកវេ ហើយពេលនោះ មិត្តភាពរបស់ពួកវា ក៏បានចាប់ផ្តើមឡើង។ Tinni ជាឈ្មោះ របស់សត្វឆ្កែ ចំណែកសត្វកញ្ជ្រោង មានឈ្មោះថា Sniffer ដែលពួកវាទាំងពីរ ត្រូវបានលោក Torgeir Berge ដែលជាម្ចាស់របស់ Tinni ជាអ្នកដាក់ឈ្មោះអោយ។ លោក Berge ជាអ្នកថតរូបម្នាក់ ដែលរស់នៅក្នុងព្រៃ ជាមួយនឹងសត្វឆ្កែរបស់គាត់ ហើយក្រោយពេល ដែល Tinni បានស្គាល់ និង រាប់អានធ្វើជាមិត្តសម្លាញ់ នឹង Sniffer មក ពួកវាតែងតែនៅជាមួយគ្នា និង ប្រលែងលេង ជាមួយគ្នាជានិច្ច។ ទើបហេតុនេះហើយ លោក Berge គាត់បានថតយក សកម្មភាពរបស់ពួកវា ទុកជាអនុស្សាវរីយ៍៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនា រូបភាពរបស់ពួកវាទាំងពីរ ទាំងអស់គ្នា៖



















ប្រភព៖ ដេលីម៉េល

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]