ដោយយោងតាមពត័មាន កាលពីព្រឹកមិញ នៅប្រទេសម៉ាឡេស៊ីមានគ្រោះថ្នាក់ ចរាចរណ៏មួយរវាងឡាន នឹងឡានធ្វើអោយឆេះ ឡានឡាំបូ ហ្គីកនី( Lamborghinis)៣គ្រឿង ដែលជាឡានមួយ ក្នុងលំដាប់ឡានថ្លៃក្នុង ពិភពលោក។ យ៉ាងមិញការឆេះនោះ មិនធ្វើអោយបុគ្គលណាម្នាក់ស្លាប់ នោះទេ។

តាមការបញ្ជាក់អោយដឹងថា អ្នករងគ្រោះជាជនជាតិ សិង្ហបុរី ពួកគេបានជិះឡាន ឡាំបូនេះ  មូលហេតុប្រហែលមានការជិះប្រជែងគ្នាហើយ ទើបស្រាប់តែសុខៗ មានភ្លើងឆេះចេញពីឡាន។ ប៉ុន្តែដោយ សំណាងល្អពួកគេបានរួចផុត ពីគ្រោះថ្នាក់ទាំងអស់គ្នា។ ក្រោយពីដឹង ថាឡានពួកគេបានឆេះហើយ ពួកគេប្រញាប់ចុះពីឡាន និងបានយកកាតាប មកគ្របមុខ ហើយរត់ចេញតាមផ្លូវក្រោយ។ ដោយយោងតាមពត័មាន បានបញ្ជាក់ថា ការឆេះឡាននេះគឺនៅម៉ោង ១០កន្លះព្រឹក នៅខាងជើងឈាងខាងលិច នៃប្រទេសម៉ាឡេស៊ី។ ពួកគេបាននិយាយថា ពួកគេពិតជាសំណាង បំផុតដែលអាចមានជីវិត។ ប៉ុន្តែមនុស្សម្នាក់ក្នុង ចំណោមពួកគេ មានការឆេះលើ ដងខ្លួនបន្តិចបន្តួច រីឯឡានត្រូវខូចខាតទាំងស្រុង។

ជាការពិតណាស់ នេះពិតជាសំណាង១ ក្នុង១០០០គ្រោះថ្នាក់ហើយ ដែលពួកគេអាចរួចផុត ពីសេចក្កីស្លាប់បាន។

 
ប្រភព បរទេស

កែសម្រួល និកា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]