សព្វថ្ងៃនេះ ការប្រើប្រាស់អ៊ីនធើណេត មានប្រយោជន៏យ៉ាងខ្លាំង ទៅលើការងារ និងរៀនសូត្រផងដែរ ដើម្បីអាចទាញយកឯកសារពី គេហទំព័រផ្សេងៗបាន។ ទន្ទឹមនឹងនេះការប្រើប្រាស់ អ៊ីនធើណេតក៏អាចបំផ្លាញអ្នក ដោយមិនដឹងខ្លួនដែរ ដូចជា៖

១) ការឆែកម៉េល៖ អាចធ្វើអោយ មនុស្សខ្លះឈ្លក់វង្វេង រហូតដល់ភ្លេចពិសារបាយ ទឹកក៏ថាបាន ដោយសារជាប់ដៃ លេងម៉េលជាមួយដៃគូររបស់ពួកគេ។ យូរទៅៗ ក្លាយជាទំលាប់ដ៏អាក្រក់មួយ ដែលអង្គុយនៅមុខកុំព្យូទ័រ រហូតក្លាយជាមនុស្សញៀននឹង ការសរសេរម៉េល។

២)ការប្រកាន់ពូជសាសន៏ក្នុង សង្គមហ្វេសបុក ៖ ពិតប្រាកដណាស់ បណ្តាញហ្វេសបុក ជាបណ្តាញដែលមានមនុស្សរាប់ លាននាក់បានលេងនៅគេហទំព័រមួយនេះ ប៉ុន្តែវាក៏អាចអោយ បណ្តាលឲ្យជាតិសាសន៏នានា ឈ្លោះប្រកែកគ្នាពី ការកាន់សាសនារៀងៗ ខ្លួនដែរ។ ជាពិសេស វាជាកត្តាមិនល្អមួយ ដែលមានការប្រកាន់បក្សពួក រហួតដល់ណាត់ជួបគ្នា ទៅប្រើអំពើហិង្សាក៏ថាបាន។

៣) អំពើឃាតកម្មតាមប្រព័ន្ធអ៊ីនធើណេត ៖ ដូចយើង បានដឹងស្រាប់ហើយពី បញ្ហាឃាតកម្មតាមអ៊ីនធើណេត ជាឧទាហរណ៏ជាងប៉ុន្មាន១ឆ្នាំ កន្លងមកមានការសម្លាប់ មនុស្សស្រីម្នាក់ ដោយប្លន់យកទ្រព្យសម្បត្តិ ឡាន តាមរយៈការបញ្ចុះបញ្ចូលនាង អោយទិញឥវ៉ាន់តាមអ៊ីនធើណេត ប៉ុន្តែជាអកសុល នាងក៏បានជឿ និងទៅតាម ជនខិលខូចនោះ រហូតដល់មានអំពើឃាតកម្ម កើតឡើង ។ នេះហើយជា ការឆបោក មនុស្សតាមប្រព័ន្ធអ៊ីនធើណេតយ៉ាង សាហាវ។

៤) ធ្វើអោយយុវវ័យមានភាព ស្រើបស្រាលទៅលើ រូបភាព រឺក៏វីដេអូ អាសអាភាស៖ យុវវ័យអាច មានភាពភ្លើតភ្លើន និងមានអារម្មណ៏ស្រើបស្រាល ចំពោះរូបភាពអាសអាភាស អាចអោយពួកគេ ឈានដល់ការរួមភេទទាំង វ័យក្មេង រឺក៏ប្រព្រឹត្តអំពើអនាចារ ផងដែរ ពីព្រោះថាមានគេហទំព័រមួយចំនួន ផ្ទុកទៅដោយវីដេអូអាសអាភាស ដូច្នេះហើយធ្វើអោយ ពួកគេមានស្មារតីមិនរឹងមាំ មានអារម្មណ៏ថាចង់រួមភេទក៏ អាចថាបាន។

៥) ឈប់ចូលរៀន ៖នេះជាមូលហេតុ ដ៏ធំមួយដែលធ្វើអោយសិស្ស មិនចូលរៀន ដោយ ឈ្លក់វង្វេងទៅនឹង ល្បែងតាមអ៊ីនធើណេត ដែលមិនគិតពីពេលវេលា និងការចំនាយទឹកប្រាក់នោះទេ។

ទាំងនេះហើយ ដែលប្រព័ន្ធអ៊ីនធើណេត អាចអោយអ្នកប្រើប្រាស់មានគ្រោះថ្នាក់ និងអាចបំផ្លាញខ្លួនយើងដោយមិនដឹងខ្លួន។ ចុះប្រិយមិត្ដយល់យ៉ាងណាដែរ?




ប្រភព បរទេស

កែសម្រួល និកា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]