ឡុតមីឡា ហ្ស៊ីហ្សេនកូ ជាឈ្មោះ របស់វិចិត្រករស្រី សញ្ជាតិបេឡារ៊ូស មួយរូប ដែលមាន ទេពកោសល្យ យ៉ាងអស្ចារ្យជាទីបំផុត ដោយសូម្បីតែប្រេងកាត ក៏រូបគាត់ អាចយកមកគូរ ចេញជារូបគំនូរ យ៉ាងស្រស់ស្អាត បានផងដែរ។

គួររំលឹកដែរថា ក្នុងឆ្នាំ ២០០៩ នៅមុនពេល ដែលរូបគាត់បានបង្កើត នូវបច្ចេកទេសថ្មី ក្នុងការគូរគំនូរប្រភេទនេះ គាត់ធ្លាប់បានធ្វើការ ជាអ្នកឌីហ្សាញ មួយរូប ឲ្យក្រុមហ៊ុនប្រេងកាត មួយកន្លែង អស់ជាច្រើនឆ្នាំ ផងដែរ ទើបហេតុនេះហើយ គាត់អាចយល់អំពី ប្រេងកាត ហើយក៏បានងាក មកប្រើប្រាស់ប្រេងកាត ជំនួសឲ្យទឹកថ្នាំពណ៌ សំរាប់យកមក បង្កើតស្នាដៃគំនូរ មានលក្ខណៈ យ៉ាងប្រណិត និងគួរឲ្យទាក់ទាញ នេះ។ គាត់បានឲ្យដឹងទៀតថា ដើម្បីអាចបង្កើតរូបគំនូរមួយបាន ត្រូវចំណាយប្រេងកាត អស់ប្រមាណជា ១០ក្រាម ហើយមានតែប្រេងកាត ពីរប្រភេទប៉ុណ្ណោះ ដែលគាត់អាចយកមក ប្រើប្រាស់ លើគំនូរបាន។

ដើម្បីជ្រាបច្បាស់ ថាស្នាដៃគំនូរ របស់គាត់ ស្រស់ស្អាត និង ពិសេស យ៉ាងណានោះ សូមទស្សនារូបភាព ខាងក្រោមទាំងអស់គ្នា៖















ប្រភព៖ oddity

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]