បុរសជនជាតិថៃម្នាក់ រស់នៅខេត្ត Chantaburi ប្រទេសថៃ បានដេកស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈពេលដែល និយាយទូរស័ព្ទ iPhone ហើយទូរស័ព្ទកំពុងតែបញ្ជូលភ្លើង។

ប៉ូលីសបានទទួលទូរស័ព្ទ ពីឪពុកជនរងគ្រោះ នៅផ្ទះរបស់គេ ដោយបានប្រទះឃើញបុរស អាយុ២៨ឆ្នាំ ដេកស្លាប់នៅលើឥដ្ឋ ស្លៀកទេខោខ្លីពណ៌ក្រហមមួយ។ នៅក្នុងដៃរបស់ជនរងគ្រោះ បានកាន់នូវទូរស័ព្ទដៃ iPhone 4S ភ្ជាប់ជាមួយនឹងប្រដាប់ បញ្ជូលភ្លើង។

យល់តាមការស៊ើបអង្កេតរបស់ប៉ូលីស បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារ ការផ្ទុះទូរស័ព្ទដៃ។ ប៉ូលីសបានបន្តថា ជនរងគ្រោះបាននិយាយទូរស័ព្ទពេលយប់ ដោយទូរស័ព្ទបានភ្ជាប់ ជាមួយនឹងប្រដាប់បញ្ជូលភ្លើង ក្រោយមកគេក៏គេងលក់ ដោយទុកទូរស័ព្ទបើកចោល ដែលកំពុងតែបញ្ចូលភ្លើង។

ឪពុកជនរងគ្រោះបានប្រាប់ថា កូនប្រុសរបស់គាត់ តែងតែចូលគេងម៉ោង១១យប់ នៅលើឥដ្ឋដូចថ្ងៃដែលកើតហេតុអញ្ចឹង គាត់បានលឺសំលេងគេនិយាយទូរស័ព្ទ រហូតដល់ពេលព្រឹកឡើង ប្រទះឃើញគេដេកស្លាប់។

ផ្ទុយទៅវិញ តាមមតិមនុស្សមួយចំនួន បានគិតថា មកពីគេប្រើប្រាស់នូវប្រដាប់សាក ក្លែងក្លាយពណ៌ខៀវ ដែលមិនមែនជាផលិតផលពិត របស់ apple ទើបបណ្ដាលឲ្យរងគ្រោះថ្នាក់បែបនេះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?


ប្រភព៖ Yahoo news

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]