សំរាប់ស្ដ្រីភាគច្រើនដែលមានអាយុ ២៨ឆ្នាំ ពិតជាពិបាកសម្រេចចិត្ត ថាគួរនៅម្នាក់ឯង ឬយកប្ដីណាស់ ព្រោះអាយុកាន់តែច្រើនទៅហើយ។

យ៉ាងណាមិញ ចំពោះស្រ្ដីម្នាក់នេះវិញ មានចិត្តក្លាហាន និងចាស់ទុំបំផុតដែលហ៊ាន រៀបការចូលក្នុងគ្រួសារមួយ ដែលនាងដឹងច្បាស់ថា នាងនឹងក្លាយទៅជាយាយទួតម្នាក់ ក្រោយពីរៀបការរួច។ អ្នកនាង Kelly Baker រស់នៅក្រុង Hemel Hempstead ស្រុក Hertfordshire មានកូនចុងចំនួន៣ និងចៅចំនួន ៩នាក់ ពេលដែលនាងរៀបការជាមួយលោក Bob អាយុ៦៨ឆ្នាំ កាលពីឆ្នាំ ២០១០។ ពេលនេះនាងបានក្លាយទៅជា យាយទួតម្នាក់ហើយ បន្ទាប់ពីចៅស្រីរបស់នាង បានកើតកូនប្រុសម្នាក់។

អ្នកស្រី Kelly នៅពេលដែលជួបលោក Bob ដំបូង គឺនាងមានចិត្តស្រលាញ់ ចៅៗរបស់គាត់ ដូចជាចៅបង្កើតរបស់នាងអញ្ចឹង។ ចៅទួតដំបូងរបស់នាងឈ្មោះ Layla អាយុបាន ៥ខែ ហើយគេគឺជាសមាជិកទី ១៥ក្នុងក្រុមគ្រួសារបស់គាត់។ ក្នុងថ្ងៃបុណ្យណូអែលខាងមុខនេះ ពួកគាត់នឹងធ្វើនូវការជួបជុំ អាហារពេលល្ងាចដ៏ធំមួយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ក្រុមគ្រួសារមួយនេះ?


អាពាហ៍ពិពាហ៍ កាលពីឆ្នាំ ២០១០

ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]