ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ ឈ្មោះថា Wang Zigi បានចាប់ផ្ដើមថ្ងៃចូលរៀនដំបូង នៅក្នុងថ្នាក់មត្តេយ្យ ដែលនៅក្នុងភូមិ Changchong ខេត្តហ៊ួប៉ី ប្រទេសចិន។

តែអ្វីដែលចម្លែកនោះគឺ លោកយាយរបស់កុមារាម្នាក់នេះនិង ប្អូនស្រីរបស់គេ បែរជាជួយ កាន់ តុ និង កៅអី ដើម្បីអោយ Wang Zigi យកទៅប្រើប្រាស់នៅឯសាលារៀនទៅវិញ។

មូលហេតុដែលត្រូវធ្វើបែបនេះគឺដោយសារតែ នៅសាលារៀន ពុំមានតុកៅអី ប្រើប្រាស់ គ្រប់គ្រាន់ ទើបនាយកសាលា បានកំណត់អោយកូនសិស្ស យកតុ កៅអីពីផ្ទះ យកមកសាលារៀនថែមទៀតផង។

សិស្សសរុបនៅក្នុងសាលារៀននោះ មានដល់ទៅ ជាង ៥០០០នាក់ ហើយក្នុងនោះ មានតុ កៅអីសំរាប់សិក្សា ត្រឹមតែ ២០០០។ ដូច្នេះ សិស្ស ៣០០០នាក់ផ្សេងទៀត ត្រូវតែ យកតុ កៅអីពីផ្ទះ។

នេះគឺជាបញ្ហាអំពើ ពុករលួយ ដែលពួកមន្ត្រីប្រចាំតំបន់ បានយកលុយដែលផ្ដល់ជំនួយដល់សាលារៀននោះ មកទុកប្រើប្រាស់ ជាសម្បតិ្តផ្ទាល់ខ្លួន។

តើលោកអ្នកយល់យ៉ាងណា ចំពោះអំពើពុករលួយនាពេលបច្ចុប្បន្ន?



ប្រភព៖ Breakingnewstoday

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]