ភ្នំពេញ៖ យុវជនម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព វាយប្លន់ទូរស័ព្ទអ្នកដំណើរម្នាក់ ស្ថិតនៅចំណុចមុខផ្ទះ លេខ១៤១អា ផ្លូវសុខហុក សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា កាលពីល្ងាចម៉ោង៦ និង៤៥នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១២ ។

លោក ថោង ម៉ារ៉ាឌី មេប៉ុស្តិ៍នគរបានអូរឬស្សីទី១ បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅព្រឹកថ្ងៃទី៨ ខែឧសភា ក្រោយការធ្វើសកម្មភាពបានមួយថ្ងៃ។ លោកបានឲ្យដឹងទៀតថា ជនសង្ស័យពីរនាក់បងប្អូនបង្កើត បានធ្វើសកម្មភាពវាយយកទូរស័ព្ទដៃម៉ាក Samsung របស់លោក ហ៊ឹម ចាន់ណា អាយុ១៨ឆ្នាំ ដែលជា កម្មករសំណង់ ខណៈដែលចុះពីរថយន្តក្រុង រួចដើរមកដល់មុខផ្ទះលេខ១៤១ ក្នងផ្លូវសុខហុកនេះ ។

លោកមេប៉ុស្តិ៍ក៏បានឲ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹង របស់ជនរងគ្រោះកម្លាំងសមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវ រួចក៏ឃាត់ខ្លួនបានជនសង្សួ័យឈ្មោះ អៀម សុខឌូ អាយុ១៨ឆ្នាំដែលមានមុខរបរជាកម្មករសំណង់ នៅព្រឹកមិញនេះ។ ប៉ុន្តែប្អូនប្រុសជនសង្ស័យឈ្មោះ អៀម សុខអ៊ីម អាយុ១៧ឆ្នាំ ។ពីរនាក់បងប្អូននេះស្នាក់នៅផ្ទះលេខ១៣៧E4 ផ្លូវលេខ១០៧ សង្កាត់ផ្សារអូរឬស្សីទី១ ខណ្ឌ៧មករា។

ជនសង្ស័យអៀម សុខឌូ ឥឡូវត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា រង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ដោយៈ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]