ប្រិយមិត្តដែលនិយមគាំទ្រ តារាចម្រៀង Noly Time ប្រាកដជាធ្លាប់បានស្តាប់បទចម្រៀងរបស់លោកមួយបទ ដែលមានចំណងជើងថា “កើតមកដើម្បីតែលួងគេ” ដែលទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មិត្តៗយុវវ័យ ពោលគឺពួកគេសរសើរ មិនដាច់ពីមាត់ ពីទឹកដមសំនៀង លាយលំនឹងអត្ថន័យនៃបទចម្រៀង ព្រមទាំងរូបសម្បត្តិដ៏ស្រស់សង្សាររបស់ Noly Time ផងដែរ។

យ៉ាងណាមិញស្រាប់តែថ្មីៗនេះ ទំព័រមួយដែលមានឈ្មោះថា Troll Khmer បានបង្កើតវីដេអូចម្រៀង បែបសំណើចរបស់ខ្លួនថ្មីមួយ ដោយយកលំនាំភ្លេងបទចម្រៀង “កើតមកដើម្បីតែលួងគេ” របស់ Noly Time ដោយដាក់ចំណងជើងស្រដៀងនេះ នោះគឺ “កើតមកដើម្បីតែ Troll គេ។

បើប្រិយមិត្តសម្តាប់វីដេអូចម្រៀងថ្មីរបស់ Troll Khmer នោះនឹងមានអារម្មណ៍ថា ពិតជាឡូយនិងមិនអាចទប់សំណើចខ្លួនឯងថែមទៀតផង។ ហើយលើសពីនេះទៅទៀតនោះ គឺស្នាដៃច្នៃប្រឌិតរបស់ស្ថាបនិកទំព័រ Troll Khmer ពិតជាគួរអោយស្ញើចសរសើរ ដែលបានធ្វើអោយអ្នកលេងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកជាច្រើនរីករាយ និងអស់សំណើចកន្លងមកនេះ។




សូមសម្តាប់វីដេអូចម្រៀងខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ Troll Khmer

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]