យោងតាមប្រភពព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា ស្រ្តីរស់នៅក្នុងទីក្រុង Shanghai ប្រទេសចិនម្នាក់ បានបង្ខំឲ្យកូនស្រីរបស់ខ្លួន ដែលមានអាយុទើបតែ ១២ឆ្នាំ ឲ្យធ្វើជាស្រ្តីរកស៊ីផ្លូវភេទ ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ត្រូវបានប៉ូលីសឃាត់ខ្លួន និងប្រឈមមុខនឹងផ្លូវច្បាប់។

ស្រ្តីជាម្តាយរូបនោះ មានឈ្មោះថា Gou មានមុខរបរមិនពិតប្រាកដ មកទីខេត្ត Guizhou ហើយបានទៅរស់នៅក្នុងទីក្រុង Shanghai កាលពីឆ្នាំ២០០២ ដើម្បីរកការងារធ្វើ។ ប្រភពដដែលបានបន្តទៀតថា ស្រ្តីជាម្តាយរូបនេះ បានលក់កូនស្រីខ្លួន ឲ្យទៅបំរើផ្លូវភេទភ្ញៀវ ដោយប្រាប់ថានាងមានអាយុ ១៦ឆ្នាំ។

ទោះបីជាយ៉ាងណា ប៉ូលីសបានឃាត់ខ្លួនស្រ្តីជាម្តាយ នៅក្នុងផ្ទះមួយ ចំនែកឯបុរសជាភ្ញៀវបានប្រាប់ឲ្យដឹងថា គាត់ចំណាយប្រាក់ចំនួន ១៣០យ័ន (ប្រហែល ២០ដុល្លារ) ដើម្បីរួមរ័ក្សជាមួយនាង។ បើតាមក្មេងស្រីរងគ្រោះ ដែលត្រូវម្តាយបង្ខំឲ្យរកស៊ីផ្លូវភេទ បានប្រាប់ប៉ូលីសថា នាងបានរួមរ័ក្សជាមួយបុរស ពី ៣ ទៅ ៤នាក់ តាំងពីឆ្នាំ២០១២ មកម្ល៉េះ បន្ទាប់ពីម្តាយនាងបង្ខំឲ្យប្រកបរបរនេះ។

គួរបញ្ជាក់ផងដែរថា ករណីជួញដូរកុមារ និងរំលោភកុមារ នៅតែបន្តមាននៅក្នុងប្រទេសចិន ទោះបីជាមន្រ្តីជាន់ខ្ពស់ បានបញ្ជាឲ្យដាក់ទោសយ៉ាងធ្ងន់ធ្ងរ ទៅលើអ្នកប្រព្រឹត្តក៏ដោយ។

យ៉ាងណាមិញ បើតាមវិទ្យុអាស៊ីសេរី (Radio Free Asia) បានឲ្យដឹងថា កាលពីមុនឆ្នាំ១៩៩៧ ការរួមរ័ក្សជាមួយក្មេងអាយុក្រោម ១៤ឆ្នាំ គឺចាត់ទុកថា ជាករណីចាប់រំលោភ ហើយជនល្មើសនឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់៕

(រូបតំណាង)

ប្រភព ៖ shanghaiist

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]