បាត់ដំបង ៖ វេជ្ជបណ្ឌិតឯកជនម្នាក់ ខណៈដែលការលែងលះ ជាមួយប្រពន្ធដើម មិនទាន់ចប់សព្វគ្រប់ផងនោះ បែរជាហ៊ាន ទៅលួចរៀបការជាមួយប្រពន្ធថ្មី អាយុ១៦ឆ្នាំ នៅឯខេត្ដបាត់ដំបង ប៉ុន្ដែពេលកំពុងរៀបការ ដោយមានបងប្អូន និងភ្ញៀវកិត្ដិយសចូលរួមយ៉ាងសប្បាយនោះ បែរជាក្លាយមានរឿងរ៉ាវចម្រូងចម្រាស កើតឡើងភ្លាម ខណៈដែលប្រពន្ធដើមដឹងទាន់ហើយ ទៅរំខានទាំងកណ្ដាលរោងការ ។

ស្ដ្រីប្រពន្ធដើម ឈ្មោះ គិត សិរីផល្លីកា អាយុ ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន មួយរស់នៅភូមិព្រែក តាឡុង សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ បានរៀបរាប់ ពីដំណើររឿងឱ្យដឹងថា រូបនាងបានរៀបការ ជាមួយប្ដីឈ្មោះ ប៉ាង ថ្លៃថ្លា អាយុ ៣៣ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្ដស្វាយរៀង ហើយបច្ចុប្បន្ន រស់ នៅផ្ទះលេខ ៨៩បេ ផ្លូវ ជាតិលេខ ២ ភូមិព្រែកតាគង់ សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ ដោយ ទទួល បានចំណងដៃកូនស្រីម្នាក់ រហូតមកដល់ ពេលនេះមានអាយុ៤ឆ្នាំ ។ ប៉ុន្ដែ ដោយសារតែល្មោម ស្រី បែកគំនិតចង់លែងលះ ប្រពន្ធ ប្ដីរបស់នាងបានដាក់ពាក្យបណ្ដឹង ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ សុំ លែងលះជាមួយរូបនាង ។ ជាការសម្រេច ចៅក្រមសាលាដំបូង រាជធានីភ្នំពេញបាន កាត់ឱ្យបុរសជាប្ដីបង់ ថ្លៃអាហារកិច្ចដល់កូន ស្រីដោយគិតចាប់ពីតូច រហូតដល់អាយុ ៦ ឆ្នាំ ត្រូវបង់ ៥០ដុល្លារក្នុងមួយខែ លុះ ដល់ អាយុពី ៦ឆ្នាំ ដល់ ១៨ឆ្នាំ ត្រូវបង់ ១០០ ដុល្លារក្នុងមួយខែ ។ ចំពោះការសម្រេច យ៉ាងដូច្នេះរបស់ តុលាការនាង គិត សិរីផល្លី កា បានបដិសេធ ហើយប្ដឹងជំទាស់ ។

សំណុំរឿងលែងលះគ្នា នៅដៃតុលាការ មិនទាន់បានបញ្ចប់ផង ស្រាប់តែបុរសជាប្ដី លួចទៅរៀបការជា មួយ នារីវ័យក្មេងម្នាក់ អាយុទើបតែ ១៦ឆ្នាំ ស្ថិតនៅភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្ដបាត់ ដំបង ប៉ុន្ដែ ដោយសារតែដឹងពីផែនការរបស់ប្ដី នាងជាប្រពន្ធដើម បានដាក់ពាក្យបណ្ដឹង ចាប់តាំងពីថ្នាក់ឃុំ រហូតដល់ស្នងការ ។

ពីដំបូងឡើយ មេឃុំស្ដៅ បានឯកភាព ឱ្យបុរសជាប្ដីនេះ រៀបការដោយស្របច្បាប់ ជាមួយនារីវ័យក្មេង ប៉ុន្ដែ ក្រោយពីទទួល បានពាក្យបណ្ដឹង ពីប្រពន្ធដើមមេឃុំបាន ចេញលិខិតបដិសេធ និងមិនទទួលស្គាល់ការ រៀបការរបស់ពួកគេទាំងពីរ ដែលធ្វើឡើង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ។

នៅពេលដែលប្រពន្ធដើម ទៅសួរនាំ និងរករឿង ដល់កន្លែងរៀបការស្ដ្រីប្រពន្ធ ដើមរូបនេះ ក៏បានសុំអន្ដរា គមន៍ ពីលោកមេ ឃុំ ជួយបញ្ជូនកម្លាំងនគរបាលមកការពារ សន្ដិសុខ និងដោះស្រាយខ្លាចក្រែងមាន អំពើ ហិង្សាណាមួយកើតឡើង ។ យ៉ាងណា ក៏ដោយ នៅព្រឹកថ្ងៃដដែលនេះស្ដ្រីប្រពន្ធ ដើម និងភាគីខាងប្ដីព្រម ទាំងនារីដែលនឹង ក្លាយជាប្រពន្ធចុង និងសាច់ញាតិទាំងមូល កំពុងជួបពិភាក្សាគ្នា និងដោះស្រាយបញ្ហា ទាំងនេះ ៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]