យោងតាមប្រភពព័ត៌មានពីប៉ូលីស បានឲ្យដឹងថា មានឆ្កែដ៏កាចសាហាវមួយក្បាល ពុំធ្លាប់បានឃើញពិមុន បានហក់ទៅខាំក្បាល ក្មេងស្រីអាយុ៩ឆ្នាំ ត្រូវបានតុលាកា សម្រេចសម្លាប់ចោល។

ឆ្កែដ៏សាហាវមួយក្បាលនេះ គឺជាពូជមកពីជប៉ុន ដែលប៉ូលីសចូលចិត្តយកវា ទៅបង្ហាត់ដើម្បីចាប់ចោរ តែវាបែរជាវាយប្រហារ ទៅលើក្មេងស្រីដ៏គួរឲ្យកម្សត់ទៅវិញ។ ក្មេងស្រីរងគ្រោះមានឈ្មោះថា Amy Hryhoruk រីឯឪពុករបស់នាងមានឈ្មោះថា Simon បានចូលទៅជួយសង្គ្រោះកូនស្រីរបស់គាត់ ខណៈពេលដែលឆ្កែកំណាច ខាំក្បាលកូនរបស់គាត់។

ឆ្កែមួយក្បាលនេះ បានរត់ចេញពីផ្ទះម្ចាស់របស់វា ដែលនៅផ្ទះជិតជីដូនរបស់ Amy បានរត់មករក Amy ពេលដែលនាងចេញពី មាត់ទ្វារផ្ទះរបស់ជីដូននាង។ Amy រងរបួសក្បាលដោយត្រូវដេរអស់ ២០ថ្នេរ រីឯឪពុករបស់នាងវិញ រងរបួសធ្ងន់ត្រង់ដៃ និងជើង។

ឆ្កែត្រូវបានប៉ូលីសយកទៅឃាត់ទុក និងត្រូវបានតុលាកាសម្រេច ឲ្យសម្លាប់វាចោល រីឯម្ចាស់របស់ឆ្កែឈ្មោះ Nirmal Singh អាយុ៦០ឆ្នាំ ត្រូវបានពិន័យជាប្រាក់ ១,២១០ដុល្លារអាមេរិក។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ករណីនេះ?










ប្រភព៖ បរទេស

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]