រាជធានីភ្នំពេញ ៖ កុមារកម្ពុជាភាគច្រើនបានកើតជំងឺ បេះដូងប្រហោងក្នុង១ឆ្នាំជាង៣០០នាក់ ហើយកម្ពុជាមានអ្នកជំងឺស្ទះសរសៃ ឈាមបេះដូងក៏ច្រើនជាងគេ ដែលអ្នកជំងឺស្ថិតក្នុងវ័យ៥០ឆ្នាំឡើងទៅ ហើយអ្នកជំងឺមានទាំងស្រ្ដីទាំងបុរស ។ ប៉ុន្ដែជំងឺទាំងនេះអាចមកព្យាបាល នៅមជ្ឈមណ្ឌលព្យាបាល ជំងឺបេះដូងនៃមន្ទីរពេទ្យ កាល់ម៉ែត្រមិនបាច់ទៅព្យាបាលនៅក្រៅប្រទេសទេ នេះបើតាមការអះអាងរបស់លោក សាស្រ្ដាចារ្យវះកាត់ នៅមជ្ឈមណ្ឌលព្យាបាល បេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត្រ ។

ក្នុងឱកាសបញ្ចប់ការព្យាបាលបេះដូងប្រហោង ដោយមិនធ្វើការវះកាត់ដល់កុមារាម្នាក់មកពីខេត្ដកំពត កាលពីថ្ងៃចន្ទកន្លងមក លោកសាស្រ្ដាចារ្យ សុខ ជួរ ប្រធានផ្នែកជំងឺបេះដូង នៃមជ្ឈមណ្ឌលព្យាបាល បេះដូងមន្ទីរពេទ្យកាល់ម៉ែតឱ្យដឹងថា ជារៀងរាល់ឆ្នាំនៅទូទាំងប្រទេស មានកុមារកម្ពុជាជាង៣០០នាក់ ក្នុងនោះភាគច្រើនជាកុមារីបានកើតជំងឺ ប្រហោងបេះដូងពីកំណើត ហើយមូលហេតុឈានដល់ការកើតជំងឺនេះមួយចំនួន ដោយសារម្ដាយខ្វះជីវជាតិ ទារកកើតមិនគ្រប់ខែ ។ កុមារីកើតជំងឺប្រហោងបេះដូងមានអាការដូចជា កុមារមិនទាន់ធំធាត់ ឆាប់ហត់ ងាយកើតជំងឺសួត និងដើមទ្រូងប៉ោង ប៉ុន្ដែបើសិនជាបានទទួលការព្យាបាលទាន់ ពេលនោះនឹងធំធាត់មានសុខភាពល្អដូចធម្មតាឡើងវិញ ។

តាមធម្មតា ពេលកុមារកើតមកតែងមានបេះដូងបិទជិត តែកុមារកើតជំងឺនេះពេលកើតមក មានបេះដូងប្រហោងពីកំណើតតែម្ដង បើសិនជាយើងមិនព្យាបាលទេ បណ្ដាលឱ្យធ្ងន់ធ្ងរជាទីបំផុតធ្វើឱ្យសម្ពាធឈាមក្នុងសួតកើនឡើងខ្ពស់ ថ្ងៃក្រោយកុមារនោះមិនអាចព្យាបាលជាតែម្ដង ។ ដោយឡែក បច្ចុប្បន្ននៅកម្ពុជាមានអ្នកជំងឺស្ទះសរសៃឈាម បេះដូងច្រើនជាងគេដែលអ្នកជំងឺភាគ ច្រើនមានវ័យ៥០ឆ្នាំឡើង ហើយអ្នកជំងឺមានទាំងបុរសនិងស្រ្ដី ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]