រាជ​ធានី​ភ្នំពេញ​​​​ ៖ បុរស​​ស្រវឹង​​ម្នាក់​​បាន​ បើក​​ម៉ូតូ​កង់​៣​​មួយគ្រឿង​​​ ពណ៌​ក្រហម ទៅ​បុក​​រថយន្ត​​ហាយ​ឡែន​ឌ័រ​​​  ពណ៌​ស្ករ​១គ្រឿង​​​ ជិះ​គ្នា​​២នាក់​​​ ដែល​​កំពុង​​​ឆ្លង​​ថ្លល់​​ បណ្តាល​ ​ឱ្យ​​រថយន្ត​​​រង​ការ​​ខូច​ខាត​​មួយ​ចំហៀង​​ខាង​មុខ ។ ហេតុ​ការណ៍​​​​នេះ​ កើត​ឡើង​​​កាល​ពី​​វេលា​ម៉ោង​​៧និង​​​​៤៥​នាទី​​​យប់​ថ្ងៃ​​ទី​៦ ឧសភា ២០១២  តាម​បណ្តោយ​​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​​​ ក្នុង​សង្កាត់​​​ទឹក​ថ្លា ខណ្ឌ​ សែន​សុខ ។

យោ​ង​តាម​​ប្រភព​ព័ត៌មាន​​ពីកន្លែង​​កើត​ហេតុ​​​បាន​​ ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​​ មាន​​ម៉ូតូ​កង់​​៣​​ ពណ៌​ក្រហម​​​បើក​បរ​ ដោយ​​បុរស​ស្រវឹង​ម្នាក់​​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​​ពី​កើត​ទៅលិច​​​ ក្នុង ​ល្បឿន​លឿន​​​ ស្រាប់តែ​​​មក​ដល់​ចំណុច​កើត​ហេតុ​​​​​ ក៏​​មាន​រថយន្ត​ហាយ​ ឡែន​ឌ័រ​​​ ​ពណ៌​ស្ករ​​​១​គ្រឿង​​​​បើក​បរ​​ដោយ​បុរស​ម្នាក់​​ និង​មាន​ ស្រីម្នាក់​​​អង្គុយ​​នៅក្បែរ​​ ​ចេញ​ពី​ផ្លូវ​​បេតុង​មួយ​​​ក្នុង​ទិស​ដៅ​​ ​ពីជើង​ទៅ​ត្បូង​​​ ហើយ​​​​ឆ្លង​​​ថ្នល់​​​​​​​ ក៏​ត្រូវ​​​ម៉ូតូ​កង់​​៣​​​ បុក​ចំពី​ចំហៀង​​ខាង​​ឆ្វេង​ បណ្តាល​​ឱ្យ​​រថយន្ត​​ក្រពិត​​ ។ ភ្លាមៗ​​នោះ​ ម្ចាស់​​ម៉ូតូ​​កង់​៣​​​ក៏​ព្យាយាម​​បើក​​​រត់​​​គេច​ តែត្រូវ​​​ម្ចាស់​ រថយន្ត​​​ហាយ​ឡែន​ឌ័រ​​ចាប់​បាន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM  87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]