ស្ដ្រីម្នាក់ដែលមានការប៉ិនប្រសប់ ខាងសិល្បៈគំនូរ បានបង្ហាញនូវស្នាដៃថ្មីមួយ ដោយយករូបទៅច្នៃលើត្របកភ្នែករបស់ស្ដ្រី ដ៏ប្លែក និងស្អាតជាទីបំផុត។

អ្នកតុបតែងមុខជនជាតិ អ៊ីស្រាអែល ដ៏ជំនាញម្នាក់ បានដាក់បង្ហាញស្នាដៃច្នៃប្រឌិត គំនូរលើត្របកភ្នែកក្នុងគេហទំព័រ Tal Pelg របស់គាត់ ហើយគំនូរទាំងនោះ ភាគច្រើនយកចេញពីក្នុងរឿង គំនូរជីវចល។ ត្របកភ្នែក គឺមានទំហំតូចណាស់ តែអ្នកតុបតែងមុខ ម្នាក់នេះអាចគូរូបដ៏ស្រស់ស្អាត និងទាក់ទាញលើនោះបាន ចំណែកឯគ្រឿងតុបតែងដែលគាត់ប្រើមាន ប្រដាប់គូរភ្នែកទឹក (liquid eyeliner) និងប្រដាប់វាយស្រមោលភ្នែក (eyeshadow)។

អ្វីដែលគួរឲ្យស្ញប់ស្ងែងនោះ គឺការលៃពណ៌ ដោយគាត់ចេះប្រើប្រាស់ពណ៌ របៀបគូរ និងដៃដ៏មានលំនឹង អាចគូរបានរូបរាងជាច្រើន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ស្នាដៃតុបតែងភ្នែករបស់គាត់? សូមទស្សនារូបភាពខាងក្រោម៖




























ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]