បច្ចេកវិទ្យាកាន់តែជឿនលឿន ដែលបានធ្វើអោយ ជីវិតរស់នៅរបស់យើង ជឿនលឿនតាមនឹងដែរ ហើយមិនតែប៉ុន្នោះ មានប្តីប្រពន្ធដែលទើបនឹងរៀបការ ថ្មីថ្មោងមួយគូបាន ប្រាប់ថាពួកគេបានរៀបការបន្ទាប់ ពីពួកគេបានភ្ជាប់ពាក្យក្នុង អនឡាញហ្គេមទៀតផង។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅប្រទេសអង់គ្លេស មានគូស្នេហ៍ មួយគូដែលកូនកំលោះមានឈ្មោះ Jay Coulbeck អាយុ ៤១ ឆ្នាំ និង កូនក្រមុំឈ្មោះ Marie អាយុ ៤៤ ឆ្នាំបានរៀបការ ដោយសារតែពួកគេបានចាប់ចិត្ត ស្រឡាញ់គ្នាតាម រយៈការជជែកកំសាន្តក្នុង ហ្គេមអនឡាញ។ ពួកគេបានបន្តទៀតថា ពួកគេបានស្គាល់គ្នាតាមរយៈ អនឡាញហ្គេមនេះអស់រយៈពេល កន្លះឆ្នាំមកហើយ ហើយពួកគេនិយាយត្រូវគ្នាខ្លាំងណាស់ មិនតែប៉ុន្នោះពួកគេបាន ធ្វើការភ្ជាប់ពាក្យនៅក្នុងអនឡាញហ្គេញនោះទៀតផង។ Marie បាននិយាយថា ដោយសារតែមានចិត្តស្រឡាញ់ពួកគេ​ ក៏បានណាត់គ្នានៅភោជនីយដ្ឋាន ប៉ុន្តែនាងខ្លាចលោក​ Jay Coulbeck មិនស្រឡាញ់ដោយសារតែនាង មានរូបរាងមិនស្អាត អ្វីៗដែលនាងគិតគឺខុសទាំងស្រុង ដោយលោក Jay Coulbeck បានទិញជញ្ជៀនពេជ្រមួយ ហើយលុតជង្គង់សុំនាងរៀបការតែម្តង។ នេះគឺជារឿងមួយដ៏កំរជួបប្រទះ ខ្លាំងណាស់ តែក៏មានគូស្នេហ៍មួយចំនួនបាន ស្រឡាញ់គ្នាតាមរយៈបណ្តាញទំនាក់ទំនងសង្គមដូចជា Facebook ជាដើមផងដែរ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]