ខេត្ត​សៀមរាប ៖ អំពើហិង្សា​ប្រដាប់​ដោយ​ដំបងនិងដុំថ្ម​នៅក្នុងពិធីរាំធុងបាស​មង្គល​ការ​មួយ​ បានធ្វើឲ្យបក្ស​ពួកខាងកូនក្រមុំរបួសធ្ងន់ និង​ស្រាល​៧នាក់ ចំណែក​កូន​កម្លោះ និងបក្ស​ពួក​ដែល​មានការអះអាងថា ជាអ្នក​បង្កហេតុបាន​​ដាក់មេផាយទាំងយប់​ធ្វើឲ្យកូនកម្លោះ​ខក​ខាន​ រាត្រីទឹកឃ្មុំ។

ហេតុការណ៍ដែលកម្រឃើញនេះបាន​កើត​ឡើងកាលពីរសៀល​ថ្ងៃទី៤ ឧសភា ២០១២ ស្ថិត​​ក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុក​បន្ទាយ​ស្រី ខេត្តសៀមរាប។ លោកអនុ​សេនីយ៍​ទោ ឡុច សាន ​នាយ​ប៉ុស្តិ៍​​រដ្ឋ​បាល​ឃុំ​ព្រះ​ដាក់​បាន​ប្រាប់​តាម​​ទូរស័ព្ទថា អំពើហិង្សានេះ​បង្កឡើងដោយ​បក្ស​​ពួក​ខាងកូនកំលោះខឹងសម្បា​ជាមួយ​ម្តាយ​កូន​​ ក្រមុំ​ក្នុងរឿងបិទធុងបាស ខណៈភាគីកូន​កំលោះ​កំពុងស្រវឹងជោកជាំហើយរាំលេង​យ៉ាង​សប្បាយ​​ បន្ទាប់ពីពិធីមង្គលការ​បានបញ្ចប់ទៅ រួចបង្កជា​អំពើ​ហិង្សា​ដេញ​វាយ​គ្នា​ប្រដាប់ដោយ​ដំបង និងដុំថ្មរវាងបក្សពួកមេបា​ទាំងសងខាង បណ្តាលឲ្យបក្សពួកខាងកូនក្រមុំ​របួសធ្ងន់ និង​ស្រាល៧នាក់ ខ្លះបែកក្បាល​ខ្លះ​បាក់ដៃ និងខ្លះ​ទៀត​បាក់​ឆ្អឹងដងកាំបិតផងដែរ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]