នៅតាមបណ្តាប្រទេសនិមួយៗ ជុំវិញពិភពលោក គេតែងតែសង្កេតឃើញមានសារមន្ទីរជាតិប្រចាំប្រទេស និមួយៗរបស់គេ ដើម្បីជាកន្លែងតម្កល់ទុកវត្ថុបុរាណ និងទុកសម្រាប់ភ្ញៀវទេសចរចូលទស្សនាថែមទៀតផង។

ប្រិយមិត្តប្រាកដជាធ្លាប់តែលឺមានសារមន្ទីរជាតិ វត្ថុអនុស្សាវរីយ៍ និងសព្វាវុធជាដើម ប៉ុន្តែចម្លែកអ្វីថ្ងៃនេះ បែរជាលឺមានសារមន្ទីរសិចទៅវិញ ដែលខ្មែរឡូតនឹងដកស្រង់យកសារមន្ទីរសិចល្បីៗ ៥ ជុំវិញពិភពលោក អោយប្រិយមិត្តបានទស្សនា និងយល់ដឹងដូចខាងក្រោម៖

[តោះ ទៅលេងឆ្នេរសមុទ្រស្រស់ស្អាតទាំង ១០ នៅលើពិភពលោក បន្តិចមើល!]

[ទៅទស្សនាជ្រោះអាងទឹកដ៏ស្រស់ស្អាតជាងគេទាំង៩ នៅលើពិភពលោក បន្តិចមើល!]

លេខ ៥៖  Amsterdam Sex Museum

សម្ពោធនៅក្នុងឆ្នាំ១៩៨៥ សារមន្ទីរសិច Amsterdam ស្ថិតចំពីមុខស្ថានីយ៍កណ្តាល នាផ្លូវ Damrak ដែលជាចំនុចមមាញឹកជាងគេ នៅទីក្រុង អេមស្ទើរដាម របស់ប្រទេសហូឡង់ ហើយវាមានឈ្មោះពេញថា “The temple of Venus”។







លេខ ៤៖  Paris Erotic Museum

Museum of Eroticism បង្កើតឡើងនៅឆ្នាំ ១៩៩៧ ស្ថិតនៅសង្កាត់ Pigalle ទីក្រុងប៉ារីស ប្រទេសបារាំង គឺជាសារមន្ទីរសិចមួយ ដែលប្រជុំទៅដោយរូបគំនូរសិចជាច្រើន សុទ្ធសឹងជាសម្បត្តិរបស់ឈ្មួញ  Alain Plumey និងស្នាដៃរបស់លោកគ្រូ Jo Khalifa។



លេខ ៣៖  S.Korea adult theme park

Jeju Loveland រឺត្រូវបានស្គាល់ម៉្យាងទៀតថា Love Land គឺជាសួនច្បារសិចមួយ ដែលត្រូវបានសម្ពោធនៅឆ្នាំ ២០០៤ នៅលើកោះ Jeju ប្រទេសកូរ៉េខាងត្បូង។


លេខ ២៖  Sex museum in Moscow

Russia.Tochka G  គឺជាសួន Disney-Land សម្រាប់យុវវ័យ ដែលស្ថិតនៅចំនុចស្នូលនៃទីក្រុង Moscow។




លេខ ១៖  China's Ancient Sex Museum

សារមន្ទីរសិចបុរាណចិនមួយនេះ មុនដំបូងស្ថិតនៅទីក្រុង សៀងហៃ ប៉ុន្តែដោយសារតែបញ្ហាខ្វះខាតថវិកា ក៏ត្រូវផ្លាស់ប្តូរទីតាំងមកកាន់ក្រុង តុងលី ភាគខាងកើតខេត្ត ជាំងស៊ូ ទៅវិញ។ សារមន្ទីរសិចបុរាណមួយនេះ ប្រជុំទៅដោយវត្ថុតាំងប្រមាណ ៣ ៧០០ ដែលក្នុងនោះមាន ២០ វត្ថុតាំង សុទ្ធសឹងតែមានអាយុកាលពី ៥០០០ ទៅ ៦០០០ ឆ្នាំទៀតផង។


តើប្រិយមិត្តចូលចិត្តសារមន្ទីរសិចមួយណាជាងគេ?

ប្រភព៖ សារព័ត៌មានចិន

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]