ប្រទេសអ៊ុយក្រែន ត្រូវបានគេចាត់ទុកថាជាប្រទេស ពោរពេញទៅដោយ នារីដែលមានសម្រស់ យ៉ាងស្រស់ស្អាត ជាច្រើន ហើយក្នុងនោះ ផងដែរ ក៏ល្បីល្បាញ សំបូរទៅដោយ នារីដែលមានមុខមាត់ ដូចទៅនឹងតុក្កតាកូនក្រមុំជ័រ ផងដែរ។

យ៉ាងណាមិញ ថ្ងៃនេះ ខ្មែរឡូតសូមនាំអារម្មណ៍ ប្រិយមិត្ត មកជួបជាមួយនឹង នារីវ័យក្មេង មុខដូចតុក្កតាមួយរូប ដែលមានសម្រស់ យ៉ាងស្រស់ស្អាត គួរឲ្យទាក់ទាញ និង គួរឲ្យស្រលាញ់ ថែមទៀតផង។ នាងមានឈ្មោះAlina Kovaleskaya វ័យ ២០ឆ្នាំ បានទទួល ការចាប់អារម្មណ៍ និង មានភាពល្បីឈ្មោះជាខ្លាំង ក្នុងនាមជានារីអ៊ុយក្រែនវ័យក្មេង ថ្មីមួយរូបទៀត ដែលមានមុខមាត់ ដូចជា តុក្កតាកូនក្រមុំជ័រ។ មួយវិញទៀត យើងអាចនិយាយបានថា នាងត្រូវបានគេចាត់ទុកជា តារាអ៊ិនធើណេត ផងដែរ ដោយនាង តែងតែបង្ហោះនូវ រូបថតដ៏ស្រស់ស្អាតជាច្រើន បង្ហាញពីខ្លួននាង ជាមួយនឹងទេសភាព យ៉ាងស្រស់ត្រកាល ហើយពេលនេះ នាងមានប្រិយមិត្តអ្នកគាំទ្រ ជាច្រើនផងដែរ។

នាងបានផាត់មុខ ជាស្រទាប់ៗ និង បន្ថែមគ្រឿងតុបតែង ធ្វើឲ្យភ្នែករបស់នាង មានភាពរីកធំជាងមុន ដែលមើលទៅប្រៀបបីដូចជា តុក្កតាកូនក្រមុំជ័រ តែម្តង។ សំរាប់រូបថតរបស់នាង គឺភាគច្រើន តែងតែប្រទះឃើញថា ជ្រើសរើសទីតាំងនៅតំបន់ ដែលមានពណ៌បៃតង ឬ តំបន់ដែលមានព្រៃឈើធម្មជាតិ ហើយក៏មានពេលខ្លះ នាងថតនៅកន្លែងផ្សេងៗទៀត ផងដែរ។ ទោះជាយ៉ាងណា ក៏មានមនុស្សមួយចំនួន បានមានការសង្ស័យផងដែរថា រូបថតរបស់នាង មានការកែឆ្នៃ តាមប្រព័ន្ធកុំព្យូទ័រ ដោយប្រើនូវកម្មវិធី ដូចជា Photoshop ជាដើម៕

តើប្រិយមិត្តយល់ថា រូបថតរបស់នាង មានការកែឆ្នៃដែរឬទេ? សូមមើលរូបភាពខាងក្រោមទាំងអស់គ្នា៖


















ប្រភព oddity

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]