រាជធានីភ្នំពេញ ៖ ម៉ូតូ​​ឌ្រីមសេ​១០០ ស៊េរី​​៩៩ ​បុក​គ្នា​ជា​មួយ​ម៉ូតូ​វីវ៉ា​លាន់ដូច​រន្ទះ ​បណ្តាល​ឱ្យ​​អ្នក​បើក​បរ​ម៉ូតូឌ្រីម​​សេ​១០០ ​ដេក​សន្លប់​តែម្នាក់​ឯង ចំណែក​ខាង​ម៉ូតូវីវ៉ា​​រង​របួស​តិចតួច​ងើប​លើក​ម៉ូតូ​ជិះ​ចេ​ញ​ទៅ​​បាត់​។ ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​១២​​​​យប់​អធ្រាត្រ​ថ្ងៃទី៥ ឧសភា ​​លើ​​ផ្លូវ​២៧១​កែង​ផ្លូវលេខ​៤៣២ ក្នុង​សង្កាត់​​ទំនប់​ទឹក ខណ្ឌចំការមន ។

​ក្រោយ​ពេល​កើតហេតុ​​​ជន​រង​គ្រោះ​​ត្រូវ​បាន​រថយន្ត​ ​សង្គ្រោះ​​ដឹក​យក​ទៅ​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​​ខ្មែរ-សូវៀត ។ រីឯ​​ម៉ូតូ​ខូចខាត​ផ្នែក​ខាង​មុខ​ត្រូវសមត្ថ​កិច្ច​​យក​ទៅ​រក្សា​ទុក​នៅ​អធិ ​ការ​ដ្ឋាន​​ខណ្ឌ​ចំការ​មន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ដោយ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]