ជាធម្មតា នៅពេលដែលយើងចង់ធ្វើដំណើរ ទៅកាន់ប្រទេសណាមួយ គឺយើងត្រូវតែមានលិខិតឆ្លងដែន នៅជាប់ខ្លួនទើប អជ្ញាធរនៅក្នុងស្រុកអនុញ្ញាត ឲ្យយើងចាកចេញពីដែនដីខ្លួន និងចូលទៅកាន់ទឹកដីគេ។

ថ្ងៃនេះខ្មែរឡូត បាននាំមកនូវព័ត៌មានខ្លះៗ ដែលទាក់ទងទៅ នឹងលិខិតឆ្លងដែន សំរាប់ប្រទេសទាំង៥ ក្នុងចំណោមប្រទេសទាំង ១១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មកជូនប្រិយមិត្តឲ្យបានជ្រាបច្បាស់៖

១. ប្រទេស ព្រុយនេ

លិខិតឆ្លងដែនរបស់ព្រុយនេ គឺធ្វើបានតែប្រជាជនព្រុយនេ តែប៉ុណ្ណោះ វាអាចធ្វើដំណើរទៅកាន់ប្រទេសនានា ទូទាំងសាកលលោក តែលើកលែងប្រទេស អ៊ីស្រាអែលចេញមួយ។ លិខិតឆ្លងដែនមួយមានសុពលភាព ចំនួន៥ឆ្នាំ និងត្រូវប្រើរយៈពេល ៣សប្ដាហ៍ សំរាប់ធ្វើលិខិតឆ្លងដែន ដែលមានតម្លៃ ៦០ដុល្លារ។

២. ប្រទេស ឥណ្ឌូនេស៊ី

លិខិតឆ្លងដែនរបស់ ឥណ្ឌូនេស៊ី មានពីរប្រភេទគឺ លិខិតឆ្លងដែនធម្មតា និងលិខិតឆ្លងដែនអេឡិចត្រូនិច។ រីឯលិខិតឆ្លងដែននិមួយៗ មានពីរប្រភេទទៀត គឺមាន២៤សន្លឹក និង ៤៨សន្លឹក។ រីឯសុពលភាពចំនួន ៥ឆ្នាំដូចគ្នា។

  • លិខិតឆ្លងដែនធម្មតា ២៤សន្លឹកមានតម្លៃ ១១ដុល្លារ
  • លិខិតឆ្លងដែនធម្មតា ៤៨សន្លឹកមានតម្លៃ ២៦ដុល្លារ
  • លិខិតឆ្លងដែនអេឡិចត្រូនិច ២៤សន្លឹកមានតម្លៃ ៤១ដុល្លារ
  • លិខិតឆ្លងដែនអេឡិចត្រូនិច ៤៨សន្លឹកមានតម្លៃ ៦៦ដុល្លារ

៣. ប្រទេស ម៉ាឡេស៊ី

លិខិតឆ្លងដែនរបស់ម៉ាឡេស៊ី គឺសំរាប់ប្រជាជនម៉ាឡេស៊ីផ្ទាល់ រីឯតម្លៃវិញចែកជា ៣ផ្នែក គឺសំរាប់លិខិតឆ្លងដែនដែលមាន

  • ៤៨សន្លឹក សុពលភាព ២ឆ្នាំ តម្លៃ ៣១ដុល្លារ
  • ៤៨សន្លឹក សុពលភាព ៥ឆ្នាំ តម្លៃ ៩៣ដុល្លារ
  • ៦៤សន្លឹក សុពលភាព ៥ឆ្នាំ តម្លៃ ១៨៧ដុល្លារ

ចំពោះប្រជាជនដែលមានអាយុ៦០ឆ្នាំឡើង ឬ ក្មេងអាយុទាបជាង១២ឆ្នាំ ឬ សិស្សដែលមានអាយុក្រោម ២១ឆ្នាំ ចង់ទៅរៀននៅក្រៅប្រទេស រដ្ឋាភិបាលមានការបញ្ចុះតម្លៃពិសេស៖

  • ៤៨សន្លឹក សុពលភាព ២ឆ្នាំ តម្លៃ ២៥ដុល្លារ
  • ៤៨សន្លឹក សុពលភាព ៥ឆ្នាំ តម្លៃ ៤៧ដុល្លារ
  • ៦៤សន្លឹក សុពលភាព ៥ឆ្នាំ តម្លៃ ៩៣ដុល្លារ

៤. ប្រទេស ថៃ

ចំពោះលិខិតឆ្លងដែន ប្រទេសថៃមាន៥០សន្លឹក ៦ប្រភេទ

  • លិខិតឆ្លងដែនសាមញ្ញ សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ (ពណ៌ត្នោតចាស់) ៣២ដុល្លារ
  • លិខិតឆ្លងដែនផ្លូវការ សំរាប់ធ្វើការរាជការ (ពណ៌ក្រហម) មិនគិតថ្លៃ
  • លិខិតឆ្លងដែលសំរាប់ការទូត (ពណ៌ខៀវចាស់) ៣២ដុល្លារ
  • លិខិតឆ្លងដែនបណ្ដោះអាសន្ន (ពណ៌បៃតងចាស់) ៩ដុល្លារ
  • លិខិតឆ្លងដែនសំរាប់ជនជាតិមូស្លីម (ពណ៌ត្នោតចាស់) ១២.៥ដុល្លារ
  • លិខិតឆ្លងដែនសំរាប់ជនបរទេស (ពណ៌លឿង) ១៦ដុល្លារ

៥. ប្រទេស កម្ពុជា

លិខិតឆ្លងដែនរបស់ប្រទេស កម្ពុជាមាន ៣ប្រភេទ ទី១ លិខិតឆ្លងដែនសាមញ្ញ សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ ដែលមានសុពលភាព ៣ឆ្នាំ ទី២ លិខិតឆ្លងដែនផ្លូវការ សំរាប់អ្នកធ្វើការរាជការ និងទី៣ លិខិតឆ្លងដែនសំរាប់ការទូត ។ រីឯតម្លៃក្នុងការធ្វើលិខិតឆ្លងដែនគឺ៖

  • រងចាំរយៈពេល ៥០ ទៅ ៦០ថ្ងៃ តម្លៃ ១៣៦ដុល្លារ
  • រងចាំរយៈពេល ៣សប្ដាហ៍ តម្លៃ ១៨០ដុល្លារ
  • រងចាំរយៈពេល១សប្ដាហ៍ តម្លៃ ២១៩ដុល្លារ



តើប្រិយមិត្តយល់យ៉ាងណាចំពោះ តម្លៃរបស់លិខិតឆ្លងដែន បើប្រៀបធៀបទៅប្រទេសនិមួយៗ?

ប្រភព៖ Google

កែសម្រួលដោយ តូម៉ាតូ និង នីកា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]