គ្រាប់ថ្នាំ ដែលប្រើប្រាស់សំរាប់ជំនួយដល់ ប្រដាប់ភេទបុរសឲ្យមានកំលាំង គឺអាចជួយដល់ក្មេងប្រុសម្នាក់ ដែលមានសាច់យ៉ាងធំ ដុះនៅក ឲ្យមានសភាពធម្មតាបាន។

Jose Serrano អាយុ ១០ឆ្នាំ ជនជាតិមិចស៊ិចកូ មានសាច់ដ៏ធំសម្បើម ដុះនៅជុំវិញក៏ និងលើស្មារបស់គេ ដែលធ្វើឲ្យជីវិតរបស់គេ ជួយនូវការលំបាក់ ចេញទៅណាឆ្ងាយក៏មិនបាន។ យោងតាមប្រភពព័ត៌មាន Dailymail បានឲ្យដឹងថា Serrano ត្រូវការប្រើប្រាស់ថ្នាំ Viagra ដែលជាថ្នាំជំនួយប្រដាប់ភេទបុរស ដើម្បីឲ្យសាច់ដុះរួញតូច។

ម្ដាយរបស់ Serrano បានប្រាប់ដល់អ្នកសារព័ត៌មានថា ក្រោយពី Serrano ប្រើប្រាស់ថ្នាំនោះមក សាច់នៅលើ.ក របស់គេបានស្រកតូច ហើយគេនឹងធ្វើការវះកាត់ជាបន្ត សង្ឃឹមថា សាច់នៅលើ.ក របស់គេនឹងរលាយបាត់ចេញពីគេ ក្នុងពេលឆាប់ៗនេះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ដុំសាច់លើ.ក របស់ក្មេងប្រុសម្នាក់នេះ?

ប្រភព៖ Huffingtonpost

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]