ប្រជាជនខ្មែរ ក្មេងចាស់ ទាំងប្រុស ទាំងស្រី មានក្ដីសប្បាយរីករាយ និង មោទនភាព ចំពោះ ការបកស្រាយសាលក្រម របស់តុលាការអន្ដរជាតិ ទីក្រុងឡាអេដោយ  តុលាការបានគូស បញ្ជាក់ថា ប្រាសាទព្រះវិហារ និងតំបន់ជ្រោយជុំវិញនោះ គឺ ស្ថិតនៅក្នុងដែនអធិបតេយ្យភាព របស់ប្រទេសកម្ពុជា។ 

ស្របពេលជាមួយគ្នានោះផងដែរ ពួកក្រុមជ្រុលនិយមថៃ បានសម្ដែងនូវការមិនពេញចិត្ត និង ប្រឆាំងទៅនឹង សេចក្ដីសម្រេច របស់តុលាការយុត្តិធម៌ អន្តរជាតិ ICJ ដោយពួកថៃទាំងនោះនាំគ្នាដុតទង់ជាតិ កម្ពុជា ហើយថែមទាំង ថតវីដេអូ និងស្រែកហ៊ោ កញ្ជ្រៀវ នៅមុខសាធារណៈជនថែមទៀតផង។

ដោយមានជាតិសាសន៍ ជាខ្មែរ និង មិនអាចទទួលយកបាននូវ ទង្វើរបស់ពួកថៃទាំងនោះ លោក នេន ទុំ ដែលជាអ្នកចម្រៀង និងនិពន្ធបទ ទំនុកដោយខ្លួនឯង បានថតវីដេអូ ជាចំរៀងដែលគាត់ និពន្ធ និង ច្រៀងផ្ទាល់ ដើម្បីទុកជូន បងប្អូនខ្មែរយើងបានទស្សនា។

ចង់ដឹងថា បទនោះមានន័យយ៉ាងណា សូមប្រិយមិត្តស្ដាប់ និង បន្តចែកចាយ វីដេអូនេះ អោយបានច្រើនផងដែរ។

ប្រភព៖ Facebook

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]