វិចិត្រករអាមេរិក វ័យក្មេងមួយរូប មានឈ្មោះ ម៉ាយឃើ វុលពីសែលី មានឯកទេស ក្នុងការបង្កើតនូវរូបគំនូរមនុស្ស និង សត្វ បានយ៉ាងស្រស់ស្អាត និង អស្ចារ្យជាទីបំផុត ដោយការសរសេរ ជាច្រើនសិបពាក្យបញ្ចូលភ្ជាប់គ្នា។

ក្រោយពីរូបគាត់ ទទួលរងរបួសខ្នងយ៉ាងធ្ងន់ធ្ងរ ក្នុងពេលបំពេញកាតព្វកិច្ច កងទ័ព នៅក្នុងប្រទេស អ៊ីរ៉ាក់ រួចមក គាត់បាន មានក្តីសង្ឃឹមក្នុងជីវិតជាថ្មី ដោយការចែករំលែកនូវ ទេពកោសល្យរបស់ខ្លួន អោយពិភពលោក បានឃើញ។ គួររំលឹកដែរថា តាំងពីនៅ វ័យកុមារមកម្ល៉េះ រូបគាត់ស្រលាញ់ការគូរគំនូរខ្លាំងណាស់។

លុះដល់វ័យចូលមហាវិទ្យាល័យ លោកក៏បានចូលរៀន នៅសាលាវិចិត្រសិល្បះ ហើយគោលដៅជីវិត គឺរូបគាត់បានដឹង រួចទៅហើយ ថាខ្លួននឹងក្លាយទៅជា វិចិត្រករមួយរូប។ ប៉ុន្តែអ្វីៗបានត្រូវបញ្ចប់ ក្រោយថ្ងៃ ១១ កញ្ញា ដែលអាគារពាណិជ្ជកម្មពិភពលោក ត្រូវបានពួកភេវរករ ប្រើយន្តហោះបុកកំទេចនោះ ជាហេតុធ្វើឲ្យរូបគាត់ មិនបាន បំពេញក្តីស្រម៉ៃរបស់ខ្លួន ដោយងាកមកធ្វើជាកងទ័ព ទៅប្រយុទ្ធនៅក្នុងប្រទេស អ៊ីរ៉ាក់វិញ។

នៅក្នុងជួរកងទ័ព គាត់មិនដែលបោះបង់ចោល សិល្បះដែលខ្លួនស្រលាញ់នោះទេ ដោយគាត់តែងតែបង្កើត ស្នាដៃសិល្បះ ជាច្រើន សំរាប់មិត្តភក្តិទាហានឯទៀត។ ទោះជាយ៉ាងណា ក្រោយពីត្រូវរបួសធ្ងន់ធ្ងរ មិនអាចបន្តកាតព្វកិច្ចកងទ័ពបានទៀតនោះ គាត់ត្រូវបានអនុញ្ញាតអោយវិលត្រឡប់មកវិញ និងសំរាកព្យាបាលរបួស ហើយក្នុងនោះផងដែរ គាត់មានកំលាំងចិត្ត និង ឆាប់ធូរស្រាលវិញ ដោយសារតែសិល្បះគំនូរ ដែលគាត់ស្រលាញ់ចូលចិត្តនេះតែម្តង។

គាត់បានចូលរៀនផ្នែកវិចិត្រសិល្បះ នៅក្នុងសកលវិទ្យាល័យ Oklahoma ហើយសព្វថ្ងៃនេះ គាត់មានទេពកោលស្យ និង ភាពប៉ិនប្រសព្វ អាចគូរបាននូវ គ្រប់ប្រភេទគំនូរស្រស់ស្អាតទាំងអស់ ដោយក្នុងនោះ ប្រភេទគំនូរដែលគាត់ ពេញចិត្តបំផុតនោះ គឺ សិល្បះគំនូរអក្សរនេះ តែម្តង។ សូមប្រិយមិត្តទស្សនារូបភាពខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?





















ប្រភព oddity

ដោយ សី

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]