ខេត្តព្រះសីហនុ ៖ ទារិកាទើបតែមានអាយុ២ខែ ត្រូវបានឪពុកបង្កើត ចាប់ជើងគ្រវែងទៅផ្ទុកនឹងជញ្ជាំងផ្ទះ បណ្តាលឱ្យស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ខណៈដែលឪពុកតិរច្ឆានរូបនេះ មានជម្លោះជាមួយប្រពន្ធបន្តិចបន្តួច គឺរឿងបោកខោអាវ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១១ វិច្ឆិកា ២០១៣ ស្ថិតក្នុងក្រុម៣ ភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ។ តាមប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះផេង មាឃ ហៅចាន់ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិលក្ខណ៍ ឃុំព្រែកក្រីស ស្រុកកំពង់ត្រាច ខេត្តកំពត ។

បន្ទាប់ពីធ្វើសកម្មភាពរួចហើយ ជនសង្ស័យបានរត់គេចខ្លួន ដោយសមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវរកចាប់ខ្លួន ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]