រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ខឹងម្តាយស្តីបន្ទោស រឿងយកម៉ូតូទៅលក់ អស់៥គ្រឿង យកប្រាក់ដើរស៊ីចាយអស់ ប៉ុនប៉ងចង.ក ៥ដងមិនបានសម្រេច ត្រូវក្រុមគ្រួសារបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១១ វិច្ឆិកា ២០១៣ នៅភូមិព្រែកស្បូវ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

យុវជនរូបនេះឈ្មោះខាន់ ដារា ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រ CHC ស្នាក់នៅផ្ទះកើតហេតុខាងលើ។ បើតាមសាច់ញាតិបានឱ្យដឹងថា យុវជនម្នាក់នេះតែងតែ បំផ្លាញទ្រព្យសម្បត្តិឪពុក ម្តាយម្តងហើយម្តងទៀតរហូតអស់ ម៉ូតូ៥គ្រឿង ក្នុងនោះម៉ូតូរបស់គេ ដែលម្តាយទិញឱ្យ៣គ្រឿង និងម៉ូតូបងប្អូន២គ្រឿង ត្រូវកូនម្នាក់នេះយកទៅលក់ យកប្រាក់ដើរចាយវាយសប្បាយហ៊ឺហាអស់ រលីង។

សាច់ញាតិបានឱ្យដឹងទៀតថា បន្ទាប់ពីយកម៉ូតូទៅលក់អស់១គ្រឿង ខឹងម្តាយស្តីបន្ទោសម្តង ចង.កម្តង តែមិនបានសម្រេច លុះពេលយកម៉ូតូទៅលក់១គ្រឿងទៀត ម្តាយស្តីបន្ទោសទៀតចង.កម្តងទៀត ។ ដោយឡែកលើកចុងក្រោយនេះ គេបានយកខ្សែគោចង.ក នឹងរ៉តខាងក្រោមផ្ទះ រួចហើយ ពេលកំពុងត្រដខ្យល់ ស្រាប់តែក្មួយប្រុសមកទាន់ ចាប់ស្រាយចំណង ទម្លាក់មកខាងក្រោមវិញ សន្លប់ស្តូកស្តឹងត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]