ឡុងដុងដ៍ៈ ក្រុមខ្លាំងតោខៀវ Chelsea បានគ្រង តំណែងពាន FA Cup លើកទី៧របស់ខ្លួន បន្ទាប់ពី បានទម្លាក់ក្រុមហង្សក្រហម Liverpool ដោយលទ្ធផល២-១ នៅវគ្គផ្តាច់ព្រ័ត្រក្នុងពហុកីឡដ្ឋានជាតិ Wembley របស់អង់គ្លេសនាយប់មិញនេះ។

យោងតាមគេហទំព័រទូរទស្សន៍ Channel News Asia បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី០៦ ខែឧសភា ឆ្នាំ ២០១២ ថា កីឡាករឆ្នើមដែលនាំឱ្យ Chelsea លើកពាននេះ ជាថ្មីម្តងទៀតមានដូចជា Ramires និង Drogha ដែលរកបានម្នាក់ ១គ្រាប់ដូចគ្នានៅនាទីទី១១ និង៥២ មុនពេលដែល Andy Carroll របស់ Liverpool រកបាន១គ្រាប់ដែរនៅនាទីទី៦៤។ ចប់ការប្រកួតពេញម៉ោង Chelsea បាននាំមុខ Liverpool ២-១។

តោខៀវ Chelsea ជាក្រុមមួយដ៏ខ្លាំង ក្នុងរដូវកាលថ្មីនេះ ដែលរំពឹងថា នឹងអាចលើកពាន Champions League ទៀត បន្ទាប់ពីទទូលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល ដោយស្ថិតក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹក Roberto Di Matteo ខណៈដែលគាត់ដឹកនាំកន្លង ទើបតែចាញ់១ប្រកួតប៉ុណ្ណោះ រហូតមកទល់នឹងពេល នេះ។ នៅពេលនេះ Chelsea កំពុងតែត្រៀមខ្លួនក្នុងការជួបជាមួយក្រុមម្ចាស់ផ្ទះ Bayern Munich នៅ វគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League នាថ្ងៃទី២០ ខែឧសភា ខាងមុខនេះ។

សូមបញ្ជាក់ថា Chelsea លើកពានFA Cup នេះបាន៧ដង និងរងជើងឯកបាន៤ដង ស្របពេលដែល Liverpool បាន៧ដង និងរងជើងឯកបាន ៦ដង។ រដូវកាលមុនក្រុមមេឃខៀវ Manchester City ជា ម្ចាស់ជើងឯក ។ នៅក្នុងក្របខណ្ឌ Premier League វិញ ក្រុម Chelsea ឈរនៅលេខរៀងទី៦ ជាមួយ នឹង ៦១ពិន្ទុ ពី ៣៦ប្រកួតរបស់ខ្លួន៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ប្រែសម្រួលៈ ធី ធេង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]