ភ្នំពេញ៖ តារាសម្តែង និង ជាពិធីការិនី កញ្ញា កែវ ផល្លីកា ខណៈពេលដែលការងារសិល្បៈនិង សន្ទុះនៃកេរ្តិ៍ឈ្មោះរ បស់នាងកំពុងតែបោះ ជំហា នទៅមុខគួរឱ្យកត់សម្គាល់នោះ ថ្មីៗនេះ ក៏ ស្រាប់តែមានលេចឮព័ត៌មានមកថា នាងបានរៀបចំគម្រោងក្នុងការចំណាយលុយខ្ទង់រាប់ម៉ឺន ដុល្លារ ដើម្បីបើកអាជីពរកស៊ីផ្ទាលខ្លួន បន្ថែមលើការងារសិល្បៈ ។

ប្រភពព័ត៌មានអ្នកនៅកៀកកិតនឹង ផល្លីកា បង្ហើបថា ចំពោះគម្រោងបើកហាងថ្មីនេះ កែវ ផល្លីកា នឹងបើកជាហាងធ្វើសក់ និង ផាត់មុខ បែបលក្ខណៈយុវវ័យសម័យថ្មី ហើយតម្រូវគ្រប់បុរស-នារី។ ប៉ុន្តែដំណឹងនេះ ត្រូវបាន ពិធីការិនីកញ្ញា កែវ ផល្លីកា ចេញមុខបដិសេធច្រានចោលថា ពុំមែនជាការ ពិត នោះឡើយ។

ឆ្លើយឆ្លងតាមទូរស័ព្ទជាមួយគេហទំព័រ Looking TODAY កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០ ១៣  កញ្ញា កែវ ផល្លីកា បាននិយាយប្រាប់ថា មិនមែនជាព័ត៌មានពិតទេ…! ដូចខ្ញុំធ្លាប់និយាយតាមទូរទស្សន៍អីចឹង គេចេះតែនិយាយឱ្យតែបាន ដោយខ្ញុំមិនទាំងបានដឹងបន្តិចសោះ។

តារាសម្តែងដ៏ស្រស់សោភាថ្ពាល់ខួចកញ្ញា កែវ ផល្លីកា បានបន្តថា មិនដឹងនរណាគេនិយាយទេ តែនាងក៏មិនខឹងដែរ ហើយអ្វីដែលគេបាននិយាយនេះ វាគ្រាន់តែជាការយល់ច្រឡំតែ ប៉ុណ្ណោះ ។ ម្យ៉ាងទៀតនាងក៏សប្បាយចិត្តខ្លះដែរ ព្រោះមានគេចាប់អារម្មណ៍ មកលើរឿងជីវិតផ្ទាល់ខ្លួន ។ ប៉ុន្តែចង់បញ្ជាក់ទៅវិញថា រឿងនេះពុំមែនជាការពិត ដូចកាតនិយាយនោះឡើយ។

ទោះបីជាយ៉ាងណា ពិធីការិនីប្រចាំនៅ ស្ថានីយទូរទ្សន៍ប៉ុស្តិ៍លេខ៣ កញ្ញា កែវ ផល្លីកា បាននិ យាយឱ្យដឹងដែរថា រាល់ថ្ងៃនាងពិត ជាមានការមមាញឹកខ្លាំង ទាំងសិល្បៈ និង ការរកស៊ី ផ្ទាល់ ខ្លួន ព្រោះនាងក៏មានបើហាងរកស៊ីមួយកន្លែង គឺ បើកហាងតែបៃតង។កញ្ញា បានបញ្ជាក់ថា ហាងនេះ នាងបានបើករយៈពេល ប្រហែលជិត៣ខែមកហើយ។

ចំពោះលុយដែល ត្រូវចំណាយ និង ទីកន្លែងត្រូវបាន កញ្ញា កែវ ផល្លីកា ប្រាប់ឱ្យដឹងថា ហាង នេះ ជាការចូលភាគហ៊ុន ជាមួយមិត្តភក្តិ ដែលមានគ្នារហូតដល់៤ នាក់ឯណោះ ។ ចំណែក ទី តាំងហាងតែបៃតង គឺនៅទល់មុខសាកល វិទ្យាល័យភូមិន្ទភ្នំពេញ។

តារាសម្តែង និងជាពិធីការិនីវ័យក្មេងសាច់សខ្ចីកញ្ញា កែវ ផល្លីកា  ក្រោយពីឈានជើងចូលប្រ ឡូកក្នុងវិស័យសិល្បៈមួយរយៈមកនេះ ត្រូវបានមហាជនស្គាល់ និងមើលឃើញថា នាងជាតារា ស្រីមួយដួងដែលមានឱកាសច្រើន ក្នុងការបង្ហាញមុខតាមរយៈ នៃការដើរតួសម្តែងខ្សែភាពយន្ត និងធ្វើជាពិធីការិនីតាមបណ្តាកម្មវិធី របស់ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយចំនួន៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]