បបូរមាត់ ជាផ្នែកនៃសម្រស់សំរាប់មិត្តនារីមួយផងដែរ។ យ៉ាងណាមិញ មាត់ទៅជាខ្មៅស្រអាប់ នឹងធ្វើអោយយើងបាត់បង់នូវទំនុកចិត្ត ហើយបាត់បង់ភាពស្អាតផងដែរ។ ប៉ុន្តែ ប្រិយមិត្តឈប់មាន ការព្រួយបារម្ភទៀតទៅ ថ្ងៃនេះ ខ្មែរឡូត នឹងប្រាប់នូវរបៀប ធ្វើអោយមាត់ស្អាតតាមបែបធម្មជាតិ។

១) ពិសារទឹកអោយបានច្រើន ៖  ទឹកអាចជួយយើងបានគ្រប់យ៉ាង ពីព្រោះ វាជាសារធាតុគ្មាន ថ្នាំពុល និងធ្វើអោយ មានភាពសំណើម ដល់បបូរមាត់យើងរហូត ផងដែរ ។ ឧស្សាហ៍ពិសារទឹក មួយថ្ងៃ អោយបាន៨កែវឡើងទៅ ផ្តល់នូវអត្ថប្រយោជ៍ចំពោះស្បែក ជាពិសេស បបូរមាត់ផងដែរ។

២)  កុំឧស្សាហ៍ លិតបបូរមាត់ខ្លួនឯង ៖ ទង្វើ បែបនេះ អាចអោយបបូរមាត់មាន ភាពស្ងួត និង ក្លាយទៅជា ស្រអាប់យ៉ាងឆាប់រហ័ស។

៣) លាប ក្រែមមាត់ការពារ កំដៅព្រះអាទិត្យ ៖ វាជារឿង ល្អប្រសើរមួយ ដែលនារីៗ គួរតែចេះ ថែរក្សាបបូរមាត់ដោយ ការលាបក្រែម ហើយវា មិនមែនរឿងដែលពិបាកធ្វើនោះទេ ជាពិសេស ពេលបបូរមាត់ស្ងួត ឬ ប្រះ យើងអាចយកក្រែម ពណ៍ស្រាលៗមកលាបបាន។

មាត់ជាសម្រស់មួយ ដែលជាការទាក់ទាញសំរាប់សារធាណៈជន ហើយបើយើង មិនរក្សាវា អោយបានល្អ សម្រស់យើងក៍ បាត់បង់តាមនឹងដែរ។ ប្រិយមិត្តអាច យកវីធីសាស្ដ្រទាំងអស់នេះ ទៅអនុវត្តផ្ទាល់ ៕


ប្រភព បរទេស

កែសម្រួល និកា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]