កាលពីថ្ងៃទី០៧ វិច្ឆិកា កន្លងទៅនេះ នៅឯមជ្ឈមណ្ឌលសេវាកម្ម Samsung ក្នុងខេត្តសៀមរាបក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន ដ៏ធំជាងគេលើពិភពលោក ដោយមានចំនែកទីផ្សារជាង៣០% នៅទូទាំងពិភពលោក បានចាប់ផ្ដើមយុទ្ធនាការ សេវាកម្មក្រោយទឹកជំនន់ ដោយក្ដីស្រលាញ់ និងយកចិត្តទុកដាក់របស់ខ្លួន ដោយផ្ដល់នូវការលាងសំអាត និងជួសជុលគ្រឿងឧបករណ៏ អេឡិចត្រូនិចប្រើប្រាស់ ប្រចាំថ្ងៃរបស់ Samsung ទាំងអស់ព្រមទាំងទូរស័ព្ទដៃម៉ាក Samsung គ្រប់ម៉ូដែល ដោយឥតគិតថ្លៃសេវាកម្ម ជូនដល់អតិថិជន៕

យុទ្ធនាការនឹងមានរយៈពេលជាងកន្លះខែ គិតចាប់ពីថ្ងៃទី៧ដល់  ២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុងខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត ដើម្បីផ្ដល់សេវាកម្ម លាងសំអាតនិងជួសជុល គ្រឿងឧបករណ៏អេឡិចត្រូនិចប្រើប្រាស់ប្រចាំថ្ងៃ ម៉ាក Samsung ដូចជាទូរទស្សន៏  ទូរទឹកកក ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបូមធូលី ព្រមទាំងទូរស័ព្ទដៃម៉ាកSamsung គ្រប់ម៉ូដែលផងដែរដោយឥតគិតថ្លៃ កម្លាំងពលកម្មជូនដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្ត-ក្រុងទាំង៤ខាងលើ ដែលបានទទូលរងគ្រោះ ដោយសារទឹកជំនន់នាពេលកន្លងទៅនេះ។

ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត

និងមានប្រើប្រាស់ គ្រឿងឧបករណ៏អរឡិចត្រូនិច ប្រើប្រាស់ប្រចាំថ្ងៃម៉ាក Samsung ឬទូរស័ព្ទដៃម៉ាក Samsung ដែលអាចមានបញ្ហាបង្កឡើង ដោយសារទឹកជំនន់កន្លងទៅនេះ សូមលោកអ្នកអញ្ចើញមកទទួល នូវសេវាកម្មលាងសំអាត និងជួសជុលដោយឥតគិតថ្លៃ កម្លាំងពលកម្មពីក្រុមហ៊ុនៃ Samsung តាមកាលបរិច្ឆេទដូច និងទីតាំងដូចខាងក្រោម:

  • ថ្ងៃទី៧ ដល់ ១៥ វិច្ឆិកា: នៅមជ្ឈមណ្ឌលសេវាកម្ម ក្នុងខេត្តសៀមរាបទាក់ទងទូរស័ព្ទលេខ ០១៣ ៥៥៥ ៦៥៥
  • ថ្ងៃទី១៩ ដល់ ២១ វិច្ឆិកា: នៅផ្សារទំនើបបុរីថ្មី ក្នុងខេត្តបាត់ដំបង ទាក់ទង់ទូរស័ព្ទលេខ ០១៦ ៧១១ ១១៩
  • ថ្ងៃទី ២២ វិច្ឆិកា: នៅផ្សារសិរីសោភ័ណ្ឌ ក្នុងខេត្តបន្ទាយមានជ័យ ទាក់ទងទូរស័ព្ទលេខ ០៩២ ៥៧៥ ៧១៦
  • ថ្ងៃទី២៣ ដល់ ២៤ វិច្ឆិកា: នៅក្បែរផ្សារក្រុងប៉ោយប៉ែតទាក់ទងទូរស័ព្ទ  លេខ ០១២៦៣៦ ៣១៣

នៅក្នុងយុទ្ធនាការនេះដែរ ដើម្បីចូលរួមចំនែកលើកកំពស់អនាម័យ និង សុខភាពសំរាប់កុមារ ក្រុមហ៊ុនសាមស៊ុង ក៏បានធ្វើការបរិច្ចាគនូវម៉ាស៊ីនបោកសំលៀកបំពាក់ម៉ាក Samsung មូយចំនួនជូនអង្គការ Sunrise children’s Village, New Hope Cambodia , និងអង្គការ Savong Cambodia School។

តាមរយៈយុទ្ធនាការនេះ ពិតជាសបញ្ជាក់ឲ្យឃើញ ពីទឹកចិត្តសេចក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុន Samsung ដល់អតិថិជនរបស់ខ្លួនជាពិសេសអ្នក ដែលបានទទួលរងគ្រោះ ដោយទឹកជំនន់។ ទោះបីជាអតិថិជន បានទិញផលិតផលយកទៅប្រើប្រាស់ រួចហើយយូរយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនSamsung នៅតែគិតគួរយកចិត្តទុកដាក់ និងផ្ដល់ការថែទាំជាប់ជានិច្ច។





ដោយ ៖ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]