ភ្នំពេញៈ កន្លងមកតារាសម្តែង ឆយី ធ្លាប់ត្រូវព្រនង់ នៃការការរិះគន់ ពីសំណាក់មហាជន ទៅលើការស្លៀកពាក់សិចស៊ី បញ្ចេញសាច់ ដើមទ្រូងសរខ្ចី កាលពីអំឡុងពេលនាង ទៅចូលរួមកម្មវិធី "អាណាចក្រតារា" ដែលកាលនោះ នាងបានបង្ហាញខ្លួនជាមួយ ឈុតពណ៌ក្រហម ឆ្លុះសាច់សរខ្ចី បញ្ចេញសាច់ដើមទ្រូង ទ្រលុកទ្រលន់ ធ្វើឲ្យទស្សនិកជនរិះគន់ នាងយ៉ាងចាស់ដៃ ។ ចាប់តាំងពី ពេលនោះមក នាងបាន ក្លាយជា តារាស្រីមួយដួង ជាសញ្ញាព្រួញ សម្រាប់ទស្សនិកជន សម្លឹងមើលក្នុង ការស្លៀកពាក់ ហើយម្តង ជាពីរដង គេហាក់ឃើញនាង មិនអើពើនឹង ការរិះគន់ទាំងអស់នោះទេ គេនៅតែឃើញបង្ហាញ ការសិចស៊ីដដែលៗ មិនដាច់ ទាល់តែសោះ។

នេះមិនមែនជាលើកទី១ទេ ដែលតារាស្រីធ្មេញជំពើស ឆយី ទទួលរងការរិះគន់ ពីទស្សនិកជន ដែលធ្លាប់ស្រឡាញ់ និងគាំទ្រនាង ជាក់ស្ដែងនៅពេលថ្មីៗនេះ គេបែរជាឃើញ នាងបង្អួតសាច់ដើមទ្រូង ស្លៀកពាក់បញ្ចេញល្វែងខាងលើ ចំហរដើមទ្រូងមូលក្បំតឹងណែន ធ្វើឲ្យក្រសែភ្នែក បុរសៗជាច្រើន សម្លឹងមើលមិនដាក់ភ្នែក និងធ្វើឲ្យទស្សនិកជនជាច្រើន នៅតែបន្តរិះគន់ មិនពេញចិត្តយ៉ាងខ្លាំ ងទៅលើនាង អាចចេតនាផ្គើន នឹងមហាជនទៀតផង ។

រូបថតជាច្រើនសន្លឹក របស់ កញ្ញា ឆយី បានបង្ហោះជាសាធារណៈ ពេលសម្តែងខនសឺត នៅលើទឹកដីអូស្ត្រាលី និងក្រុមការងារ ហើយនៅក្នុងនោះ គេសង្កេតឃើញថា ក្នុងចំណោមតារាស្រីទាំង៣ដួង ស្រីស្រស់ ឆយី មានភាពលេចធ្លោខ្លាំងជាងគេ ត្រង់ការ បញ្ចេញសាច់ដើមទ្រូង។ កន្លងមកគេធ្លាប់ នៅចាំបានថា ធ្លាប់មានតារាស្រីមួយដួង បានធ្លាក់ប្រជាប្រិយភាព និងបាត់បង់ឱកាស បង្ហាញមុខនៅលើកញ្ចក់ ទូរទស្សន៍ ដោយសារតែការបញ្ចេញ ភាពសិចស៊ី ជ្រុលមួយពេល ខណៈនាងចេញទៅ សម្តែងនៅក្រៅប្រទេស ។ ពេលនេះគេសង្កេតឃើញ មានតារាស្រីមួយ ដួងទៀតហើយ គឺ កញ្ញា ឆយី កំពុងតែត្រូវបាន មហាជនរិះគន់ បន្តបន្ទាប់មិនដាច់ ៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]