នារីទាន់សម័យ នាពេលបច្ចុប្បន្ន តែងតែ រៀបរៀងកាយ ពីក្បាល ដល់ចុងជើង អោយមានភាពស្រស់ស្អាតទៅតាម កាលៈទេសៈ និង ទីកន្លែង។

ការធ្វើម៉ូតសក់ ក៏ជាផ្នែកមួយយ៉ាងសំខាន់សំរាប់ នារីសម័យថ្មី ព្រោះថា សក់ស្រស់ស្អាត គឺជាភាពទាក់ទាញ មុនដំបូង បន្ថែមពីលើរាងកាយ និង មុខមាត់ផងដែរ។ បុរសៗមួយចំនួនធំ បានអោយតំលៃ ទៅលើនារី ដែលចេះ រៀបចំ និង តុបតែងសក់របស់ពួកគេ ទោះបីបែបសាមញ្ញ តែស្រស់ស្អាត។

ចំណែកនារីមួយចំនួនទៀត ចូលចិត្តទៅធ្វើការ កៀប កឹប ឬ រមូរ ចេញជាម៉ូតផ្សេងៗ ដើម្បី ទៅចូលរួមកម្មវិធីផ្សេងៗ ឬ ក៏ដំណើរកំសាន្តទីជិត ទីឆ្ងាយនានា។

ម្យ៉ាងវិញទៀត នារីខ្លះចូលចិត្តធ្វើការក្រងសក់ ព្រោះវាជាការតុបតែងបែប សាមញ្ញ និងមិនចំណាយ ពេលវេលា ឬលុយកាក់ច្រើនឡើង ព្រោះថា ការក្រងសក់ មិនទាមទារ នូវការប្រើប្រាស់ គ្រឿងម៉ាស៊ីនធ្វើសក់នោះឡើយ។

តើប្រិយមិត្តនារីៗ ចូលចិត្តម៉ូតសក់បែបណាដែរ ហើយលោកអ្នក យល់យ៉ាងណា ដែលថាបុរសៗសំលឹងមើល សក់របស់នារីៗមុននោះ?







ដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]