ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក បានធ្វើការបង្រ្កាប និងឃាត់ខ្លួនបជនជួញដូរ គ្រឿងញៀន ២នាក់ ស្ថិតនៅស្ថានីយ សាំងសូគីម៉ិច ផ្លូវមុន្នីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ នៅយប់វេលាម៉ោង១៩ និង៣០នាទី ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ មានឈ្មោះឈ ប៊ុនឆាយ ហៅទី អាយុរ២២ឆ្នាំ ជាសិស្សរៀនផ្នែកកាត់តភាពយន្តនិងវីដេអូ ស្នាក់នៅផ្ទះលេខ០៧៨ ផ្លូវលំ ភូមិក្នៀត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងលោករស់ ដូនី ហៅដូ អាយុ២៩ឆ្នាំ ជាយាមការដ្ឋានកម្មករសំណង ថាជាអ្នកជួញដូរ គ្រឿងញៀន។ មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្រោយពីការស្រាវជ្រាវ កម្លាំងសមត្ថកិច្ចក៏បានធ្វើការ ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះនៅក្នុងខណ្ឌចំការមនដោយបានដកហូត ម៉្សៅក្រាមស ដែលសង្ស័យថា ជាម៉ាទឹកកកចំនួន៣កញ្ចប់ ម៉ូតូហុងដា សេ១១០ ស៊េរីឆ្នាំ២០១២ មួយគ្រឿង ប្រាក់ចំនួន១៨២០០០រៀល និង១០ដុល្លារ រួមនិងទូរស័ព្ទដៃចំនួន៦គ្រឿង។

ជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌទូលគោកដើម្បីកសារង សំណុំរឿងបញ្ជូនទៅ កាន់សាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ DAP

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]